ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
២ សាំយូអែល 18:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូអាប់ឆ្លើយថា៖ «មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ» រួចលោកចាប់យកដែកពួយបីកាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡុម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុមដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអញនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទំលុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ អាល់គីតាប លោកយ៉ូអាប់និយាយថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ គាត់ចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូងស្តេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។ |
ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
ហេតុនោះបានជាអាប់សាឡុមបង្គាប់ដល់ពួកបាវបម្រើទ្រង់ថា៖ «មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ»។ ពួកបាវបម្រើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
ស្ដេចក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា៖ «ចូរមេត្តាដល់អាប់សាឡុមជាកូនប្រុសយើងផង ដោយយល់ដល់យើង»។ បណ្ដាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំពីដំណើរអាប់សាឡុម ដល់ពួកមេទាំងប៉ុន្មានដែរ។
ចំណែកព្រះបាទដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងសង្ឃអ័បៀថើរ ដោយពាក្យថា៖ «ចូរសួរពួកចាស់ទុំនៃពួកយូដាថា "ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ? ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯរាជដំណាក់ហើយ។
នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។
ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
ប៉ុន្ដែ នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ យកចម្រឹងត្រសាលមួយ ហើយទាញញញួរមកកាន់នៅដៃ ដើរថ្នមៗចូលទៅជិតលោក រួចបោះចម្រឹងនោះចំត្រង់សៀតផ្កា ធ្លុះដល់ដី ក្នុងកាលដែលលោកកំពុងដេកលក់ស៊ប់ទាំងនឿយហត់ ហើយលោកក៏ស្លាប់ទៅ។
នាងបានលូកដៃទៅចាប់យកចម្រឹង ហើយដៃស្តាំចាប់យកញញួររបស់ជាង រួចដំស៊ីសេរ៉ានឹងញញួរ គឺបានវាយបំបែកក្បាលលោក នាងវាយទម្លុះត្រង់សៀតផ្កា។
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។