Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ លោក​ចាប់​យក​ជន្លួញ​បី​ដើម​មក​ចាក់​ទម្លុះ​ត្រង់​បេះ‌ដូង​ស្ដេច​អាប់‌សា‌ឡុមដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យ៉ូអាប់​ឆ្លើយ​ថា៖ «មិន​គួរ​ឲ្យ​អ្នក​នៅ​បង្ខាត​ពេល​ជា‌មួយ​នឹង​ឯង​ដូច្នេះ​ទេ» រួច​លោក​ចាប់​យក​ដែក​ពួយ​បី​កាន់​នៅ​ដៃ ទៅ​ពួយ​ទម្លុះ​ត្រង់​បេះដូង​អាប់សា‌ឡុម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យ៉ូអាប់​ឆ្លើយ​ថា មិន​គួរ​ឲ្យ​អញ​នៅ​បង្ខាត​ពេល​ជា​មួយ​នឹង​ឯង​ដូច្នេះ​ទេ រួច​លោក​ចាប់​យក​ដែក​ពួយ​៣ កាន់​នៅ​ដៃទៅ​ពួយ​ទំលុះ​ត្រង់​បេះ‌ដូង​អាប់‌សា‌ឡំម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​យ៉ូអាប់​និយាយ​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ គាត់​ចាប់​យក​ជន្លួញ​បី​ដើម មក​ចាក់​ទម្លុះ​ត្រង់​បេះ‌ដូង​ស្តេច​អាប់‌សា‌ឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ​ជានិច្ច ព្រោះ​អ្នក​បាន​មើល‌ងាយ​យើង ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។


ហេតុ​នេះ សម្ដេច​អាប់‌សាឡុម​បង្គាប់​ពួក​អ្នក​បម្រើ​ថា៖ «មើល៍! ស្រែ​លោក​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង ចូរ​ដុត​ចោល​ទៅ!»។ អ្នក​បម្រើ​នាំ​គ្នា​ដុត​ស្រែ​របស់​លោក​យ៉ូអាប់។


ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ស្ដេច​អាប់‌សា‌ឡុម ហើយ​វាយ​ប្រហារ​ឲ្យ​សុគត​ទៅ។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជ‌ឱង្ការ ដែល​ព្រះ‌បាទ​ដាវីឌ​ផ្ដែ‌ផ្ដាំ​មេ‌ទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់‌សា‌ឡុម។


មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះ‌កន្សែង និង​អាឡោះ‌អាល័យ​ស្ដេច​អាប់‌សា‌ឡុម។


រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្ដេច​ក៏​មិន​យាង​ស្ដេច​ចូល​ក្នុង​ដំណាក់​វិញ? ស្ដេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ។


មនុស្ស​អាក្រក់​មាន​ជ័យ‌ជម្នះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។


ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចម្រើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។


សូម​ឲ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះអង្គ បាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ សូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។


លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។


ដោយ​នឿយ‌ហត់​ខ្លាំង​ពេក លោក​ស៊ី‌សេ‌រ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ី‌សេ‌រ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត‌ផ្កា​របស់​លោក​ស៊ី‌សេ‌រ៉ា ធ្លុះ​ដល់​ដី ហើយ​លោក​ក៏​ស្លាប់​ទៅ។


បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹង ហើយ​ដៃ​ស្ដាំ​ចាប់​ញញួរ​របស់​ជាង រួច​នាង​ដំ​ស៊ី‌សេ‌រ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាល ព្រម​ទាំង​ចោះ​ទម្លុះ​សៀត‌ផ្កា​ទៀត​ផង។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម