២ សាំយូអែល 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ស្ដេចក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា៖ «ចូរមេត្តាដល់អាប់សាឡុមជាកូនប្រុសយើងផង ដោយយល់ដល់យើង»។ បណ្ដាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំពីដំណើរអាប់សាឡុម ដល់ពួកមេទាំងប៉ុន្មានដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្ដែផ្ដាំមេទ័ពទាំងអស់ ស្ដីអំពីស្ដេចអាប់សាឡុម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ នឹងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។ សូមមើលជំពូកអាល់គីតាប5 ស្តេចទតមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាកូនរបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮពាក្យ ដែលស្តេចទតផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីស្តេចអាប់សាឡុម។ សូមមើលជំពូក |
ប៉ុន្តែ អ្នកនោះឆ្លើយតបថា៖ «បើទុកជាបានប្រាក់មួយពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡុម ជាកូនមានវ័យក្មេងនោះឡើយ។