ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 11:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​ណា​បាន​សម្លាប់​អ័ប៊ី‌ម៉ាឡិច ជា​កូន​យេរូ​បេសេថ? តើ​មិន​មែន​ជា​ស្រី​ដែល​ទម្លាក់​ត្បាល់‌កិន​ពី​លើ​កំផែង​មក​លើ​វា ឲ្យ​ស្លាប់​នៅ​ត្រង់​ថេ‌បេស​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ជិត​កំផែង​យ៉ាង​ដូច្នេះ?" នោះ​ឯង​ត្រូវ​ទូល​ឆ្លើយ​យ៉ាង​នេះ​ថា "អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ក៏​បាន​ស្លាប់​ដែរ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ី‌មាឡេក ជា​កូន​របស់​លោក​យេរូ‌បាល ត្រូវ​ស្លាប់​នៅ​ថេ‌បេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង​មក​ចំ​លោក។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ទូល​ស្ដេច​ថា លោក​អ៊ូរី ជន‌ជាតិ​ហេត ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​អ្នក​ណា​បាន​សំឡាប់​អ័ប៊ី‌ម៉ាលេក ជា​កូន​យេរូ-បាល តើ​មិន​មែន​ជា​ស្រី​ដែល​ទំលាក់​ត្បាល់‌កិន​ពី​លើ​កំផែង​មក​លើ​វា ឲ្យ​ស្លាប់​នៅ​ត្រង់​ថេបេស​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ជិត​កំផែង​យ៉ាង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ឆ្លើយ​យ៉ាង​នេះ​ថា អ៊ូរី សាសន៍​ហេត ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​ស្លាប់​ដែរ។

សូមមើលជំពូក

អាល់គីតាប

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ី‌មាឡេក ជា​កូន​របស់​លោក​យេរូ‌បាល​ត្រូវ​ស្លាប់​នៅ​ថេ‌បេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង មក​ចំ​គាត់។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ជម្រាប​ស្តេច​ទត​ថា លោក​អ៊ូរី ជន‌ជាតិ​ហេត ដែល​ជា​អ្នក​បម្រើ​របស់​ស្តេច​ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 11:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ទ័ព​ក្នុង​ក្រុង​នោះ​ក៏​ចេញ​មក​ច្បាំង​នឹង​យ៉ូអាប់ ហើយ​មាន​ពួក​ពល‌ទ័ព​របស់​ព្រះបាទ​ដាវីឌ​ខ្លះ​បាន​ដួល​ស្លាប់ ឯ​អ៊ូរី​ជា​សាសន៍​ហេត​គាត់​ក៏​ស្លាប់​ដែរ។


ពេល​នោះ ប្រសិន‌បើ​ស្ដេច​ក្រោធ ហើយ​បន្ទោស​ថា "ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ច្បាំង ជិត​ទី​ក្រុង​ម៉្លេះ? តើ​ឯង​មិន​ដឹង​ជា​គេ​នឹង​បាញ់​ពី​លើ​កំផែង​មក​ទេ​ឬ?


អ្នក​នាំ​ដំណឹង​ទៅ​ទូល​ដល់​ព្រះបាទ​ដាវីឌ តាម​សេចក្ដី​ដែល​យ៉ូអាប់​បាន​បង្គាប់​គ្រប់​ប្រការ។


កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក​ទៅ​កណ្ដាល​ទ្វារ​កំផែង​ក្រុង​ដោយ​ឡែក ដើម្បី​មាន​ប្រ‌សាសន៍​នឹង​លោក​ដោយ​សម្ងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេ‌សា‌អែល ជា​ប្អូន​ខ្លួន។


ដៃ​ឯង​ឥត​ជាប់​ចំណង ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់ នៅ​មុខ​ពួកមនុស្ស​ទុច្ចរិត»។ ហើយ​ប្រជាជន​ទាំង​អស់​ក៏​យំ​ស្ដាយ​ស្រណោះ​លោក​ម្តង​ទៀត។


សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំពើ​រំលង​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ក្លាយ​ជា​ទី‌ត្មះតិះ​ដៀល របស់​មនុស្សល្ងី​ល្ងើ​ឡើយ។


គេ​នឹង​និយាយ​មក​អ្នក​គ្រប់​គ្នា​ថា អ្នក​ត្រឡប់​ជា​ខ្សោយ​ដូច​យើង! បាន​ត្រឡប់​ដូច​ជា​យើង​ដែរ!


ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។


ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។