Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដៃ​ឯង​ឥត​ជាប់​ចំណង ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់ នៅ​មុខ​ពួកមនុស្ស​ទុច្ចរិត»។ ហើយ​ប្រជាជន​ទាំង​អស់​ក៏​យំ​ស្ដាយ​ស្រណោះ​លោក​ម្តង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ដៃ​របស់​លោក​គ្មាន​ជាប់​ចំណង ជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរ តែ​លោក​បាន​ដួល​ស្លាប់ ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្ដាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ដៃ​ឯង​ឥត​ជាប់​ចំណង ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ ឯង​បាន​ដួល​ស្លាប់ ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់ ដោយ‌សារ​ពួក​ទុច្ចរិត រួច​បណ្តាជន​ទាំង​អស់​គ្នា ក៏​យំ​នឹង​លោក​ម្តង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ដៃ​របស់​លោក​គ្មាន​ជាប់​ចំណង ជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរ តែ​លោក​បាន​ដួល​ស្លាប់ ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្តាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:34
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ តម​អាហារ​រហូត​ដល់​ល្ងាច ដោយ​ព្រោះ​ស្តេច​សូល យ៉ូណា‌ថាន​បុត្រា​ទ្រង់ និង​ពួក​ទ័ព​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​ដួល​ស្លាប់​ដោយ​ដាវ។


ស្ដេច​ទួញ​ទំនួញ​នឹង​អ័ប៊ី‌នើរ​ថា៖ «តើ​គួរ​ឲ្យ​អ័ប៊ី‌នើរ​ស្លាប់ ដូច​ជា​មនុស្ស​លី‌លា​ដូច្នេះ​ឬ?


ពេល​នោះ ប្រជាជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ព្រះបាទ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែ ព្រះបាទ​ដាវី​ឌ​ស្បថ​ថា៖ «បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ»។


ឃាត‌ក​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ។


នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍ នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ គេ​នឹង​ទួញ​ទំនួញ​ពី​ស្រុក​អេស៊ីព្ទ និងប្រជាជន​ជា​ច្រើន​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​រួម​គ្នា​ប្រព្រឹត្ត​បែប​នោះ​ដែរ គេ​កាប់​សម្លាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់។


ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​ចាប់​គាត់ ហើយ​ខ្វេះ​ភ្នែក​គាត់ រួច​នាំ​ចុះ​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ចង​គាត់ ឲ្យ​គាត់​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម