Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​គេឌាន ហៅ​យេរូ‌បាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កង‌ពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​គេឌាន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ យេរូ-បាល គឺ​ជា​គេឌាន នឹង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​នៅ​ជិត​ក្បាល​ទឹក​ហារ៉ុឌ ឯ​ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ពី​ខាង​ជើង​គេ ជិត​ភ្នំ​ម៉ូរេ​ត្រង់​វាល​ច្រក​ភ្នំ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 លោក​គេឌាន ហៅ​យេរូ‌បាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កង​ពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​គេឌាន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។


លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


សាំម៉ា​ជា​ពួក​ហារ៉ូដ អេ‌លីកា​ជា​ពួក​ហារ៉ូដ


៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


អ្នក​រាល់​គ្នា​ស្គាល់​ស្រាប់​ហើយ ភ្នំ​ទាំងពីរ​នោះ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទៅ​ទិស​ខាង​លិច ក្នុង​ស្រុក​របស់ពួក​សាសន៍​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាបអារ៉ាបា ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​នៅ​ម៉ូរេ។


ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។


លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​នាំ​គ្នា​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។


គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។


ព្រះ‌ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​មាន​តែ​រោម​ចៀម​ប៉ុណ្ណោះ​ដែល​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម។


យេរូ-បាល ជា​កូន​យ៉ូអាស បាន​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​វិញ។


ព្រះ‌យេហូវ៉ា​បាន​ចាត់​យេរូ-បាល បេដាន យែបថា និង​សាំយូ‌អែល​មក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំ‌វិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ។


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម