Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក​ទៅ​កណ្ដាល​ទ្វារ​កំផែង​ក្រុង​ដោយ​ឡែក ដើម្បី​មាន​ប្រ‌សាសន៍​នឹង​លោក​ដោយ​សម្ងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេ‌សា‌អែល ជា​ប្អូន​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់ ដោយ​សម្ងាត់។ នៅ​ទី​នោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

27 កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេ‌ប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទីនោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:27
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់សា‌ឡុម​ទូល​ថា៖ «បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា‌មួយ​ចុះ» តែ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចង់​ឲ្យ​វា​ទៅ​ជា‌មួយ​ឯង​ធ្វើ​អី»។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


ពេល​យ៉ូអាប់​បាន​ចេញ​ពី​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា​មក​វិញ តែ​ព្រះបាទ​ដាវីឌ​មិន​ជ្រាប​ទេ។


កាល​ដាវីឌ​បាន​ជ្រាប ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង និង​រាជ្យ​របស់​យើង​ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ទៅ។


ពេល​ស្តេច​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល​បាន​ជ្រាប​ថា អ័ប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រុន​ដូច្នោះ ទ្រង់​ក៏​ថយ​កម្លាំង​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​រន្ធត់។


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


មួយ​ទៀត បុត្រ​ដឹង​ហើយ​ថា យ៉ូអាប់​ជា​កូន​សេរូយ៉ា បាន​ប្រព្រឹត្ត​នឹង​បិតា​យ៉ាង​ណា ដោយ​បាន​សម្លាប់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​ពីរ​នាក់ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​អ័ម៉ា‌សា​ជា​កូន​យេធើ ទាំង​បាន​កម្ចាយ​ឈាម​នៅ​វេលា​ដែល​ស្រុក​កំពុង​សុខ‌សាន្ត​ត្រាណ ឈាម​ចម្បាំង​បាន​ប្រឡាក់​សំពត់​ក្រវាត់​ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​គេ​ពាក់។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាត គឺ​យីដូរ ជា​កូន​សាកា‌រី។ ក្នុង​ពួក​បេនយ៉ាមីន គឺ​យ្អា‌សៀល ជា​កូន​អ័ប៊ី‌នើរ។


ទោះ​បើ​សេចក្ដី​សម្អប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​ពួក​ជំនុំ។


អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ដប់​នាក់​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ គឺ​គេ​សម្លាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ។


អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។


ប្រសិន‌បើ​អ្នក​នោះ​ច្រាន​គេ​ដោយ​ចិត្ត​ស្អប់ ឬ​លប​ចោល​គេ​នឹង​អ្វី​មួយ ហើយ​គេ​ក៏​ស្លាប់


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​សម្ងាត់"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម