ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
២ របាក្សត្រ 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកអ្នកបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើចន្ទន៍ និងត្បូងមានតម្លៃមកជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសំពៅរបស់ហ៊ីរ៉ាម នឹងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ នឹងត្បូងមានដំឡៃមកផងដែរ អាល់គីតាប ពួកអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម និងពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ |
ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។
សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើចន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះអង្គចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់។ ពួកខាងទូលបង្គំនឹងធ្វើការជាមួយគេ
ចំណែកឯព្រះបាទហ៊ីរ៉ាមបានផ្ញើសំពៅមក តាមពួកអ្នកបម្រើ និងអ្នកដែលស្ទាត់ខាងផ្លូវសមុទ្រ ថ្វាយដល់ព្រះបាទសាឡូម៉ូន អ្នកទាំងនោះក៏ទៅជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ គេយកបានមាសបួនរយហាសិបហាប ពីស្រុកនោះមកថ្វាយដល់ព្រះបាទសាឡូម៉ូន។
ស្ដេចយកឈើចន្ទន៍នោះ មកធ្វើជាជណ្ដើរសម្រាប់ព្រះដំណាក់របស់ព្រះយេហូវ៉ា ហើយសម្រាប់ដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ។
រួចព្រះនាងក៏ថ្វាយមាសមួយរយម្ភៃហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណាដូចគ្រឿងក្រអូបដែលមហាក្សត្រិយ៍ស្រុកសេបា បានថ្វាយដល់ព្រះបាទសាឡូម៉ូននោះឡើយ។