Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​បញ្ជូន​ឈើ​តា‌ត្រៅ ឈើ​កកោះ និង​ឈើ​ចន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់។ ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ នឹង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូលបង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹម​ច័ន្ទ​ពី​ភ្នំ​លីបង់ មក​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ស្តេច​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ខ្ញុំ នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ក្រុម​នាវា​របស់​ស្ដេច​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ និង​ត្បូង​មាន​តម្លៃ មក​ពី​ស្រុក​នោះ​ដែរ


ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូល‌បង្គំ​ផង។ ឯ​ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ទូល‌បង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សម្រាប់​ពួក​អ្នក​បម្រើ​នោះ តាម​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​របស់​ទូល‌បង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ»។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លម្អ និង​ល្បី​ឮ​ទួទៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យបាន​គ្រប់​គ្រាន់»។ ព្រះបាទ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ប្រដា​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។


ដើម្បី​នឹង​ត្រៀម​ឈើ​ទុក​ឲ្យ​ទូល‌បង្គំ​ជា​បរិបូរ ដ្បិត​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បម្រុង​នឹង​ស្អាង​នេះ ត្រូវ​តែ​បាន​ធំ​អស្ចារ្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម