មួយទៀត ទ្រង់បានដុតកំញាននៅច្រកភ្នំរបស់កូនហ៊ីនណម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។
២ របាក្សត្រ 36:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្ដាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត អស់ទាំងមេនៃពួកសង្ឃ នឹងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម អាល់គីតាប មេដឹកនាំទាំងអស់របស់ក្រុមអ៊ីមុាំព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់អុលឡោះកាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកដំណាក់របស់អុលឡោះតាអាឡា ដែលទ្រង់បានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។ |
មួយទៀត ទ្រង់បានដុតកំញាននៅច្រកភ្នំរបស់កូនហ៊ីនណម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។
ប៉ុន្តែ ព្រះបាទម៉ាណាសេលួងលោមពួកយូដា និងពួកអ្នកក្រុងយេរូសាឡិម ឲ្យធ្វើការអាក្រក់លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែល។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលយើងនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងបណ្ដាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានចាត់ទូតឲ្យទៅជួបគេ ទាំងក្រោកពីព្រលឹមចាត់គេទៅ ដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដល់ប្រជារាស្ត្រព្រះអង្គ ហើយដល់ទីលំនៅព្រះអង្គ។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។
គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ជាការដែលបង្អាប់ដល់ទីនោះវិញ។
គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណម សម្រាប់ធ្វើឲ្យកូនប្រុសកូនស្រីគេដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលយើងមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតយើង ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនាំឲ្យពួកយូដាបានធ្វើបាបដែរ។
ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។
ខ្ញុំនឹងទៅរកពួកអ្នកធំ ហើយនិយាយជាមួយពួកគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា និងក្រឹត្យវិន័យរបស់ព្រះនៃគេ ប៉ុន្តែ អ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញហើយ។
ដូច្នេះ សិង្ហមួយដែលចេញពីព្រៃ នឹងសម្លាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនសម្ងំចាំនៅមុខទីក្រុងរបស់គេ អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏មានច្រើនដែរ។
នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើងសោះ ក៏មិនបានសម្រេចតាមបញ្ញត្តិច្បាប់របស់យើងដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកវិញ»។
មើល៍! ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងអ្នក តាមអំណាចដែលអាចនឹងកម្ចាយឈាម។
យើងខ្ញុំមិនបានស្តាប់តាមពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងក្នុងនាមព្រះអង្គ ប្រាប់ស្តេច ពួកនាម៉ឺន ពួកបុព្វបុរសរបស់យើងខ្ញុំ និងប្រជាជនទាំងប៉ុន្មាននៅក្នុងស្រុកទេ។
ឱព្រះអម្ចាស់អើយ សេចក្ដីអាម៉ាស់មុខជារបស់យើងខ្ញុំ គឺរបស់ស្តេចយើងខ្ញុំ ពួកនាម៉ឺន និងពួកបុព្វបុរសរបស់យើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ត្រូវឲ្យរក្សាថ្ងៃសប្ប័ទរបស់យើង ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់យើងផង យើងនេះជាព្រះយេហូវ៉ា។
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
«កាលណាអ្នកចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ នោះមិនត្រូវរៀនធ្វើត្រាប់តាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ។