ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 35:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាកា‌រី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ ក៏​ឲ្យ​ចៀម​ពីរ​ពាន់​ប្រាំមួយ​រយ និង​គោ​បី​រយ ដល់​ពួក​សង្ឃ​សម្រាប់​ជា​តង្វាយ​នៃ​បុណ្យ​រំលង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មន្ត្រី​របស់​ស្ដេច​ក៏​ស្ម័គ្រ​ចិត្ត​យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីល‌គីយ៉ា លោក​សាកា‌រី និង​លោក​យេហ៊ី‌អែល ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​ចៀម ២ ៦០០​ក្បាល ព្រម​ទាំង​គោ ៣០០​ក្បាល ប្រគល់​ជូន​ក្រុម​បូជា‌ចារ្យ សម្រាប់​ពិធី​បុណ្យ​ចម្លង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ នឹង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាការី នឹង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌វិហារ​នៃ​ព្រះ ក៏​ឲ្យ​ចៀម​២​ពាន់​៦​រយ នឹង​គោ​៣​រយ ដល់​ពួក​សង្ឃ​សំរាប់​ជា​ដង្វាយ​នៃ​បុណ្យ​រំលង

សូមមើលជំពូក

អាល់គីតាប

ពួក​មន្ត្រី​របស់​ស្តេច​ក៏​ស្ម័គ្រ​ចិត្ត​យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជា‌ជន ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីល‌គីយ៉ា លោក​សាកា‌រីយ៉ា និង​លោក​យេហ៊ី‌អែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ដំណាក់​របស់​អុលឡោះយក​ចៀម ២ ៦០០ ក្បាល ព្រម​ទាំង​គោ ៣០០ ក្បាល ប្រគល់​ជូន​ក្រុម​អ៊ីមុាំ​សម្រាប់​ពិធី​បុណ្យ​រំលង។

សូមមើលជំពូក



២ របា‌ក្សត្រ 35:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។


ភីនេ‌ហាស ជា​កូន​អេលា‌សារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​គាត់។


ដ្បិត​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​មួយ​ពាន់ និង​ចៀម​ប្រាំពីរ​ពាន់ ដល់​ក្រុម​ជំនុំ​សម្រាប់​ជា​តង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​មួយ​ពាន់ និង​ចៀម​មួយ​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ


យេហ៊ី‌អែល អ័សា‌ស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីសម៉ា‌គា ម៉ាហាត និង​បេ‌ណា‌យ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើការ​នោះ​នៅ​ក្រោម​អំណាច​កូណា‌នា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ព្រះ‌បាទ​ហេ‌សេ‌គា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ។


គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាណា‌សេ ពួក​អេប្រាអិម និង​សំណល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង


ព្រះបាទ​យ៉ូសៀស​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​បី​ម៉ឺន និង​គោ​បី​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ​ដល់​ពួក​អ្នក​ក្នុង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង


ហើយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស ទ្រព្យ​សម្បត្តិ​ផ្សេងៗ សត្វ និង​វត្ថុ​មាន​តម្លៃ​ឯទៀតៗ ក្រៅ​ពី​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


ព្រម​ទាំង​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​នឹង​រៃ​បាន​នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​ផង។


ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស គឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។ ៙ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​នាង​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។


ពួក​មេដឹក‌នាំ​លើ​សាសន៍​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ ពួក​មេដឹក‌នាំ​លើ​កុល‌សម្ព័ន្ធ ដែល​បាន​គ្រប់‌គ្រង​លើ​អស់​អ្នក​ដែល​បាន​រាប់​ពួក​បណ្ដា‌ជន បាន​ថ្វាយ​តង្វាយ។


ពេល​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​សាឌូ‌ស៊ីក៏​មក​ដល់។


ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។


ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។


ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។