២ របាក្សត្រ 35:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះបាទយ៉ូសៀសប្រទានកូនចៀម និងកូនពពែ ពីហ្វូងសត្វមានចំនួនបីម៉ឺន និងគោបីពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យដល់ពួកអ្នកក្នុងបណ្ដាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សម្រាប់ជាតង្វាយបុណ្យរំលង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះបាទយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ក្បាល និងគោ ៣ ០០០ក្បាល ពីហ្វូងសត្វរបស់ស្ដេចផ្ទាល់ ដើម្បីថ្វាយជាយញ្ញបូជាក្នុងពិធីបុណ្យចម្លងសម្រាប់ប្រជាជនដែលនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 យ៉ូសៀសទ្រង់ប្រទានកូនចៀម នឹងកូនពពែ ពីហ្វូងសត្វមានចំនួន៣ម៉ឺន នឹងគោ៣ពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យ ដល់ពួកអ្នកក្នុងបណ្តាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សំរាប់ជាដង្វាយបុណ្យរំលង សូមមើលជំពូកអាល់គីតាប7 ស្តេចយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីធ្វើជាគូរបានក្នុងពិធីបុណ្យរំលងសម្រាប់ប្រជាជនដែលនៅទីនោះ។ សូមមើលជំពូក |
ឯតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សម្រាក គឺនៅគ្រប់បុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយ លោកត្រូវរៀបចំតង្វាយសម្រាប់លោះបាប តង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។