ដ្បិតគេមិនដែលបានប្រារព្ធពិធីបុណ្យរំលងបែបនេះ តាំងពីគ្រាពួកចៅហ្វាយដែលគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចយូដាទាំងប៉ុន្មានរហូតមក
២ របាក្សត្រ 30:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតស្តេច និងពួកអ្នកជាប្រធាន ហើយក្រុមជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសម្រេចនឹងធ្វើបុណ្យរំលងនៅខែទីពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជា និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យចម្លងនៅខែទីពីរ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតស្តេច នឹងពួកអ្នកជាប្រធាន ហើយនឹងពួកជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសំរេចនឹងធ្វើបុណ្យរំលងនៅខែទី២ អាល់គីតាប ស្តេច និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យរំលងនៅខែទីពីរ។ |
ដ្បិតគេមិនដែលបានប្រារព្ធពិធីបុណ្យរំលងបែបនេះ តាំងពីគ្រាពួកចៅហ្វាយដែលគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចយូដាទាំងប៉ុន្មានរហូតមក
ព្រះបាទសាឡូម៉ូនបានកោះហៅពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ។
ព្រះបាទហេសេគាក៏ចាត់គេឲ្យទៅពួកអ៊ីស្រាអែល ហើយពួកយូដាទាំងអស់ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាណាសេ ឲ្យមានព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីធ្វើបុណ្យនំបុ័ងឥតដំបែនៅខែទីពីរនោះ។
រួចសម្លាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ ពួកសង្ឃ និងពួកលេវីនឹកខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកតង្វាយដុតមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ព្រះបាទយ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសម្លាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
មនុស្សកំលោះដែលទាល់ក្រ តែមានប្រាជ្ញា វិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត