Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​សាឡូម៉ូន​បាន​កោះហៅ​ពួក​អ៊ីស្រា‌អែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម និង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​សាឡូម៉ូន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សាឡូម៉ូន​ក៏​មាន​បន្ទូល​នឹង​បណ្តា​ពួក​អ៊ីស្រាអែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ស៊ូឡៃ‌ម៉ាន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 1:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រោះ​ទី​ខ្ពស់​នោះ​ជា​ទី​កន្លែង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ។


ព្រះបាទ​ដាវីឌ​បាន​ពិគ្រោះ​ជា‌មួយ​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់។


ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង‌ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មក​កន្លែង​ដែល​យើង​បាន​រៀបចំ


ដូច្នេះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា មក​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ។


ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ព្រះបាទ​ដាវីឌ និង​សាដុក អ័ហ៊ី‌ម៉ាលេក ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ និង​ពួក​លេវី ដូច​ជា​កូន​ចៅ​លោក​អើរ៉ុន​ជា​បង‌ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ និង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។


រីឯ​ខាង​ពួក​វង្ស​អេលា‌សារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថា‌ម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗ​យ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលា‌សារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ដប់​ប្រាំ​មួយ​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថា‌ម៉ារ មាន​ប្រាំបី​នាក់​តាម​វង្សា​របស់​ឪពុក​គេ។


នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្ស​ឪពុក​គេ ពួក​មេ​ទ័ព​ធំ​តូច និង​ពួក​នាយ​ដែល​បម្រើ​ស្តេច តាម​វេនរបស់​គេ​ចេញ​ចូល​រាល់​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ វេន​និមួយ​ៗ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


គ្រា​នោះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ្នក​ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ​រាជ្យ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង​នេះ គឺ​ជា​បុត្រ​មួយ​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ នេះ​មិន​មែន​សម្រាប់​មនុស្ស គឺ​សម្រាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ


រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។


ព្រះ‌បាទ​ហេ‌សេ‌គាតើន​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


ដ្បិត​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន ហើយ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សម្រេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម