Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 30:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​ស្តេច នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សំរេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​២

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន ហើយ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សម្រេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌រាជា និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ខែ​ទី​ពីរ ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 30:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅហ្វាយ ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រាអែល នឹង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង


សាឡូម៉ូន​ក៏​មាន​បន្ទូល​នឹង​បណ្តា​ពួក​អ៊ីស្រាអែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ


ហេសេគា​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​អ៊ីស្រាអែល ហើយ​នឹង​ពួក​យូដា​ទាំង​អស់ ក៏​ផ្ញើ​ព្រះ‌រាជ‌សាសន៍​ដល់​ពួក​អេប្រា‌អិម នឹង​ពួក​ម៉ាន៉ាសេ ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​មក​ប្រជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡិម ជា​ជំនុំ​យ៉ាង​ធំ ដើម្បី​នឹង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែរ​នៅ​ខែ​ទី​២​នោះ


រួច​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ពិសាខ ឯ​ពួក​សង្ឃ នឹង​ពួក​លេវី គេ​មាន​សេចក្ដី​ខ្មាស ក៏​មក​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​យក​ដង្វាយ​ដុត​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


យ៉ូសៀស ទ្រង់​ក៏​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រ


ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជា‌ជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។


ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។


មនុស្ស​កំឡោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា នោះ​វិសេស​ជាង​ស្តេច​ដែល​ចាស់‌ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម