ប៉ុន្តែ ព្រះយេហូវ៉ានៅតែមិនបានដកសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គ ដែលឆួលឡើងទាស់នឹងពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។
២ របាក្សត្រ 29:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីយើងរាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ អាល់គីតាប ឥឡូវនេះខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដើម្បីសូមទ្រង់ពង្វាងកំហឹងចេញពីពួកយើង។ |
ប៉ុន្តែ ព្រះយេហូវ៉ានៅតែមិនបានដកសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គ ដែលឆួលឡើងទាស់នឹងពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។
ស្ដេចឈរនៅលើវេទិកា ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមបទក្រឹត្យក្រម បទបញ្ជា និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្ដាជនទាំងឡាយក៏យល់ព្រមតាមដែរ។
រីឯយេហូយ៉ាដា និងពួកបណ្ដាជន ហើយស្តេចក៏ចុះសញ្ញានឹងគ្នាថា នឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។
ឥឡូវនេះ អ្នករាល់គ្នាកុំមានចិត្តរឹងរូស ដូចជាដូនតារបស់អ្នករាល់គ្នាឡើយ គឺត្រូវប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ព្រះអង្គបានបែរពីអ្នករាល់គ្នា។
ដូច្នេះ សូមឲ្យពួកមេដឹកនាំរបស់យើងខ្ញុំ ឈរតំណាងឲ្យក្រុមជំនុំទាំងមូលវិញ សូមឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធជាស្ត្រីសាសន៍ដទៃ ចូលមកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំ និងពួកចៅក្រមនៃក្រុងនីមួយៗមកជាមួយ រហូតទាល់តែសេចក្ដីក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះ»។
ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។
លោកអែសរ៉ាលើកតម្កើងព្រះយេហូវ៉ា ជាព្រះដ៏ធំ ហើយប្រជាជនក៏ឆ្លើយ "អាម៉ែន អាម៉ែន" ទាំងប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះមុខដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា។
ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ ហើយមានពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ។
ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងមិនក្រោធជាដរាបឡើយ»។
តើព្រះអង្គនឹងនៅតែខ្ញាល់ជាដរាបឬ? តើព្រះអង្គមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬ? តែមើល៍ អ្នកបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកម្លាំងចិត្ត»។
ឯអ្នករាល់គ្នាទើបតែវិលមកធ្វើការ ដែលត្រឹមត្រូវនៅភ្នែកយើង ដោយប្រកាសប្រាប់សេចក្ដីប្រោសលោះ ដល់អ្នកជិតខាងអ្នករៀងខ្លួនថ្មីៗ ហើយបានតាំងសញ្ញានៅមុខយើង ក្នុងព្រះវិហារដែលហៅតាមឈ្មោះយើង។
មនុស្សដែលបានក្បត់នឹងសេចក្ដីសញ្ញារបស់យើង ហើយមិនបានកាន់តាមពាក្យនៃសេចក្ដីសញ្ញា ដែលគេបានតាំងនៅមុខយើង នោះយើងនឹងធ្វើឲ្យគេបានដូចជាគោដែលគេបានពុះជាពីរចំហៀង រួចដើរនៅកណ្ដាលចំហៀងទាំងពីរនោះ។
គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
គេធ្វើដូច្នេះ ហួសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេបានថ្វាយខ្លួនទៅព្រះអម្ចាស់ ហើយបន្ទាប់មក ដល់យើង តាមព្រះហឫទ័យរបស់ព្រះ
គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅរហូតមកដល់សព្វថ្ងៃ។ បន្ទាប់មក ព្រះយេហូវ៉ាក៏បែរចេញពីសេចក្ដីក្រោធដែលឆួលក្ដៅនោះទៅ។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំអាគ័រ រហូតដល់សព្វថ្ងៃ។