Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​អ្នក​រាល់​គ្នា​ទើប​តែ​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​យើង ដោយ​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន​ថ្មីៗ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​យើង ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរី‌ភាព​ឲ្យ​បងប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ឯង​រាល់​គ្នា​ទើប នឹង​វិល​មក​ធ្វើ​ការ ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​អំបាញ់‌មិញ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​អញ ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរី‌ភាព​ឲ្យ​បង​ប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។

សូមមើលជំពូក ចម្លង




យេរេមា 34:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ព្រះបាទ​យ៉ូអាស​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​វេលា​ដែល​សង្ឃ​យេហូ‌យ៉ា‌ដា​បាន​បង្ហាត់​បង្រៀន​ទ្រង់។


ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ដាវីឌ​ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ ទ្រង់​បាន​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ការ​ដែល​ព្រះបាទ​យ៉ូអាស​ជា​បិតា​បាន​ធ្វើ


ស្ដេច​ឈរ​នៅ​លើ​វេទិកា ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​បទក្រឹត្យ‌ក្រម បទ​បញ្ជា និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​សម្រេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​យល់​ព្រម​តាម​ដែរ។


ចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​បាន​ស្បថ ហើយបាន​សម្រេច​តាម​ថា ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ។


ចូរបន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ទៅ ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច


រាល់​តែ​ថ្ងៃ​គេ​ស្វែង​រក​យើង​ជា‌និច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​យើង គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពីយើង ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ។


គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ។


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរាយេរេមា ក្នុង​ពេល​ក្រោយ​ដែល​ព្រះបាទ​សេដេគា និង​ប្រជាជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លោះ​ដល់​គេ


អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។


"ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម