Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មនុស្ស​ដែល​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា​របស់​យើង ហើយ​មិន​បាន​កាន់​តាម​ពាក្យ​នៃ​សេចក្ដី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​យើង នោះ​យើង​នឹងធ្វើឲ្យ​គេបាន​ដូច​ជា​គោ​ដែល​គេ​បាន​ពុះ​ជា​ពីរ​ចំហៀង រួច​ដើរ​នៅ​កណ្ដាល​ចំហៀង​ទាំង​ពីរ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខ‌ខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​អញ​នឹង​ប្រគល់​ពួក​មនុស្ស ដែល​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា​របស់​អញ ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ពាក្យ​នៃ​សេចក្ដី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​អញ ក្នុង​កាល​ដែល​គេ​បាន​ពុះ​កូន​គោ​ជា​២​ចំហៀង រួច​ដើរ​នៅ​កណ្តាល​ចំហៀង​ទាំង​២​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខ‌ខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 34:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​យក​សត្វ​ទាំង​នោះមក​ថ្វាយ​ព្រះ‌អង្គ ដោយ​ពុះ​វា​ជា​ពីរ ហើយ​ដាក់​ចំហៀង​នីមួយៗ​ប្រទល់​គ្នា តែ​សត្វ​ស្លាប លោក​មិន​បាន​ពុះ​ជា​ពីរ​ទេ


ប៉ុន្តែ លោក​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ទៅ?»


ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។


ប៉ុន្តែ គេ​បាន​បំពាន​លើ​សេចក្ដី​សញ្ញា​នៅ​ក្រុង​អ័ដាម គេ​បាន​ក្បត់​នឹង​យើង​ក្នុង​សេចក្ដី​នោះ​ឯង។


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ! មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន លើ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។


រីឯ​ពួក​អ្នក​ដែល​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី‌ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ។


នៅ​ក្នុង​ក្រុង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​មក ប្រសិន‌បើ​ឃើញ​មាន​បុរស​ម្នាក់ ឬ​ស្ដ្រីម្នាក់​នៅ​ក្នុង​ចំណោម​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អ្វី​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​រំលង​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ


គឺ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ព្រះ​ដទៃ រួច​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំងនោះ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា។


ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើបាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​សម្រាប់​នឹង​បំផ្លាញ​ទុក​ខ្លះ គេ​បាន​លួច ហើយ​កុហក គេ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម