ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ទាំង​នោះ​បាន​ឃាត់​ព្រះបាទ​អូសៀស ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​មែន​ជា​តួនាទី​របស់​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​ដុត​កំញាន ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្ដេច ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អូសៀស ព្រះ‌រាជា​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​តែ​ក្រុម​បូជា‌ចារ្យ​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ព្រះ‌ករុណា​យាង​ចេញ​ពី​ទីសក្ការៈ​នេះ​ទៅ ដ្បិត​ព្រះ‌ករុណា​ក្បត់​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ករុណា​នឹង​មិន​ទទួល​កិត្តិយស​អ្វី​ពី​ព្រះ‌ជា‌អម្ចាស់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សង្ឃ​ទាំង​នោះ​បាន​ឃាត់​ស្តេច​អូសៀស ដោយ​ពាក្យ​ថា ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​សំរេច​នៅ​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ដែល​បាន​ញែក​ជា​បរិសុទ្ធ សំរាប់​នឹង​ដុត​កំញាន​វិញ​ទេ​តើ ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ពី​ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្តេច​ជម្រាប​ថា៖ «ស្តេច​អូសៀស​អើយ! ស្តេច​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​ឡើយ គឺ​មាន​តែ​ក្រុម​អ៊ីមុាំ​ជា​ពូជ‌ពង្ស​របស់​ហារូន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ស្តេច​ចេញ​ពី​ទី‌សក្ការៈ​នេះ​ទៅ ដ្បិត​ស្តេច​ក្បត់​អុលឡោះហើយ​ស្តេច​នឹង​មិន​ទទួល​កិត្តិ‌យស​អ្វី​ពីអុលឡោះ‌តាអាឡា​ឡើយ»។

សូមមើលជំពូក



២ របា‌ក្សត្រ 26:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ យេហ៊ូវ កូន​ហាណា‌នី ជាហោរា ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា៖ «តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ? ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ។


អ្នក​រាល់​គ្នា​កុំ​ធ្វើ​ដូច​ជា​ពួក​ឪពុក និង​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​គេ​ឲ្យ​ត្រូវ​វិង‌ស៊ុង ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​នោះ​ឡើយ។


ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។


ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​បំពេញ​ការ‌ងារ​ជា​សង្ឃ​របស់​អ្នក សម្រាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា និង​បរិវេណ​ខាង​ក្រោយ​វាំង‌នន។ យើង​ប្រគល់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​រាល់​គ្នា ទុក​ជា​អំណោយ តែ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​សង្ឃ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​បន្ទាល់​ដល់​អ្នក​ទាំង​នោះ និង​ដល់​ពួក​សាសន៍​ដទៃ។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។


ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្តេច​ថា៖ «ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។


ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ?


អ្នក​រាល់​គ្នា​ត្រូវ​បញ្ជូន​ជន​នោះ ឲ្យ​អារក្ស​សាតាំង​បំផ្លាញ​សាច់​ឈាម ដើម្បី​ឲ្យ​វិញ្ញាណ​របស់​គាត់​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​របស់​ព្រះ‌អម្ចាស់។


ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។


ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។


គ្មាន​អ្នក​ណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ​ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​មាន​តែ​ពេល​ដែល​ព្រះ​ត្រាស់​ហៅ ដូច​លោក​អើរ៉ុន​ប៉ុណ្ណោះ។


បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។


ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖


ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​សន្យា​ដល់​គ្រួសារ​របស់​អ្នក និង​ពូជ​ពង្ស​បុព្វ‌បុរស​របស់​អ្នក ថា​ឲ្យ​ដើរ​នៅ​មុខ​យើង​ជា​រៀង​រហូត" តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា "យើង​បាន​បោះ​បង់​គំនិត​នោះ​ចោល​ឆ្ងាយ​ពី​យើង​ទៅ​ហើយ ព្រោះ​អស់​អ្នក​ណា​ដែល​លើក​តម្កើង​យើង នោះ​យើង​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​យើង នោះ​យើង​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ។