ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 24:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​កិច្ច‌ការ​របស់​ពួក​‌បុត្រា​ទ្រង់ និង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ​ឡើង​ជា​ថ្មី នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​ពី​ពួក​ស្តេច​ហើយ។ រួច​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​‌បិតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ចំនួន​បុត្រ​របស់​ស្ដេច និង​សេចក្ដី​ជា​ច្រើន​ដែល​ព្យាកា‌រី​ថ្លែង​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​កំណត់​ហេតុ​ស្ដី​អំពី​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អធិ‌ប្បាយ​របស់​ព្រះ‌មហា‌ក្សត្រ។ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ដំណើរ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ទ្រង់ នឹង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​ឡើង​ជា​ថ្មី​ផង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ ពី​ពួក​ស្តេច​ហើយ រួច​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

សូមមើលជំពូក

អាល់គីតាប

រីឯ​ចំនួន​បុត្រ​របស់​ស្តេច និង​សេចក្តី​ជា​ច្រើន​ដែល​ណាពី​ថ្លែង​បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្តេច ព្រម​ទាំង​កំណត់​ហេតុ​ស្តី​អំពី​ការ​ជួស​ជុល​ដំណាក់​របស់​អុលឡោះសុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អធិ‌ប្បាយ​របស់​ស្តេច។ ស្តេច​អម៉ា‌ស៊ីយ៉ា ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក



២ របា‌ក្សត្រ 24:27
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្ដេច​យូដា គឺ​យេ‌ហូសា‌ផាត យេ‌ហូរ៉ាម និង​អ័ហា‌ស៊ីយ៉ា​ជា​បុព្វ‌បុរស​របស់​ទ្រង់​បាន​ថ្វាយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់​ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្ដេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្ដេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។


គឺ​យ៉ូសា‌ការ ជា​កូន​ស៊ីមាត និង​យ៉ូសា‌បាឌ ជា​កូន​សូមើរ ជា​អ្នក​បម្រើ​ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ។ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម


កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ប៊ីយ៉ា​បាន​ធ្វើ និងរាជ‌ឱង្ការ​ដែល​ទ្រង់ថ្លែង បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។


កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ។


រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ធ្វើ ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ​ជា​កូន​ហាណា‌នី​បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល​ក្នុង​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


ស្តេច និង​យេហូ‌យ៉ា‌ដា ក៏​ប្រគល់​ប្រាក់​នោះ​ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ឲ្យ​រៀបចំ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ដែរ។


ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​មួយ និង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​មួយ។


ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា កាល​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ជា​យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម


រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។