២ របាក្សត្រ 24:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 រីឯដំណើរពីពួកព្រះរាជបុត្រាទ្រង់ នឹងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះវិហារនៃព្រះឡើងជាថ្មីផង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយ ពីពួកស្តេចហើយ រួចអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 រីឯកិច្ចការរបស់ពួកបុត្រាទ្រង់ និងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះដំណាក់របស់ព្រះឡើងជាថ្មី នោះបានកត់ទុកក្នុងសៀវភៅបរិយាយពីពួកស្តេចហើយ។ រួចព្រះបាទអ័ម៉ាស៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 រីឯចំនួនបុត្ររបស់ស្ដេច និងសេចក្ដីជាច្រើនដែលព្យាការីថ្លែងប្រឆាំងនឹងស្ដេច ព្រមទាំងកំណត់ហេតុស្ដីអំពីការជួសជុលព្រះដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ព្រះមហាក្សត្រ។ ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។ សូមមើលជំពូកអាល់គីតាប27 រីឯចំនួនបុត្ររបស់ស្តេច និងសេចក្តីជាច្រើនដែលណាពីថ្លែងបន្ទូលរបស់អុលឡោះប្រឆាំងនឹងស្តេច ព្រមទាំងកំណត់ហេតុស្តីអំពីការជួសជុលដំណាក់របស់អុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ស្តេច។ ស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។ សូមមើលជំពូក |
កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ គឺយ៉ូសាការ ជាកូនស៊ីមាត នឹងយ៉ូសាបាឌ ជាកូនសូមើរជាអ្នកបំរើ ដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ រួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ នោះអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។