Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ប៊ីយ៉ា​បាន​ធ្វើ និងរាជ‌ឱង្ការ​ដែល​ទ្រង់ថ្លែង បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អប៊ី‌យ៉ា គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ធ្វើ និង​រាជ‌ឱង្ការ​ដែល​ស្ដេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ព្យាការី​អ៊ីដោ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា ហើយ​ពី​ការ​របស់​ទ្រង់ នឹង​ព្រះ‌បន្ទូល​នៃ​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អប៊ី‌យ៉ា គឺ​អ្វីៗ​ដែល​ស្តេច​បាន​ធ្វើ និង​ពាក្យ​សំដី​ដែល​ស្តេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ណាពី​អ៊ីដោ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។


ឯ​អ័ប៊ីយ៉ា​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​ដប់​បួន ហើយ​បង្កើត​បាន​បុត្រា​ម្ភៃពីរ​អង្គ និង​បុត្រី​ដប់​ប្រាំមួយ​អង្គ។


រីឯ​កិច្ច‌ការ​របស់​ពួក​‌បុត្រា​ទ្រង់ និង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ​ឡើង​ជា​ថ្មី នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​ពី​ពួក​ស្តេច​ហើយ។ រួច​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​‌បិតា។


រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម