Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នោះ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្ដេច​យូដា គឺ​យេ‌ហូសា‌ផាត យេ‌ហូរ៉ាម និង​អ័ហា‌ស៊ីយ៉ា​ជា​បុព្វ‌បុរស​របស់​ទ្រង់​បាន​ថ្វាយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់​ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្ដេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្ដេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​គ្រា​នោះ ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះ‌បាទ​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​យ៉ូអាស ជា​ស្តេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្តេច​យូដា គឺ​យ៉ូសា‌ផាត យ៉ូរ៉ាម នឹង​អ័ហា‌ស៊ីយ៉ា​ជា​ពួក​ឰយុកោ​ទ្រង់​បាន​ថ្វាយ នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់ ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្តេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ស្តេច​យ៉ូអាស​ស្តេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្តេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ស្តេច​យ៉ូសា‌ផាត ស្តេច​យ៉ូរ៉ាម និង​ស្តេច​អហា‌ស៊ីយ៉ា បាន​ជូន​ជា​ជំនូន​ព្រម​ទាំង​វត្ថុ​ដែល​ស្តេច​ផ្ទាល់​បាន​ជូន​ជា​ជំនូន ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ជូន​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្តេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 12:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​យក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ផង​ដែរ


ដូច្នេះ អេសា​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហាដាដ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា៖


ឯកិច្ច‌ការ​ផ្សេង​ទៀត ដែល​ព្រះបាទ​យ៉ូអាស​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្ដេច​យូដា​ហើយ។


ព្រះបាទ​យ៉ូអាស​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្ឃ​ថា ឯ​អស់​ទាំង​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ប្រាក់​របស់​មនុស្ស​នីមួយៗ​ដែល​កត់​ទុក​ក្នុង​បញ្ជី គឺ​ជា​តង្វាយ​នៃ​គ្រប់​គ្នា​តាម​ច្បាប់ ហើយ​អស់​ទាំង​ប្រាក់ ដែល​អ្នក​ណា​កើត​មាន​ចិត្ត​ចង់​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


ទ្រង់​ក៏​យក​មាស​ប្រាក់​ទាំង​អស់ និង​គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។


អ័ហាស​ក៏​យក​មាស ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ជា​តង្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។


ហាសែល​សួរ​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ?» លោក​ឆ្លើយ​ថា៖ «ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺអ្នក​នឹង​ដុត​ទី​មាំ‌មួន​របស់​គេ​ចោល សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ អ្នក​នឹង​បោក​សម្លាប់​កូន​តូចៗ​របស់​គេ ហើយ​អ្នក​នឹង​វះ​ពោះ​ពួក​ស្រីៗ​មាន​ទម្ងន់»។


ដូច្នេះ ព្រះបាទ​អេសា​យក​ប្រាក់ និង​មាស​ចេញ​ពី​ឃ្លាំង​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ក្នុង​ព្រះ‌រាជ‌ដំណាក់​ផ្ញើ​ទៅ​ឯ​ព្រះបាទ​បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖


កាល​យេហូ‌យ៉ា‌ដា​បាន​ស្លាប់​ទៅ​ហើយ ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ។


ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​យើង ហើយ​បាន​ដឹក‌យក​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម