រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានចាត់សារទៅឲ្យដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម និងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
២ របាក្សត្រ 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានចាត់សារទៅស្តេចហ៊ីរ៉ាម នៅក្រុងទីរ៉ុសថា៖ «ពីដើម ទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយព្រះបាទដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះ ក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុសថា៖ «ព្រះករុណាបានផ្ដល់ឈើតាត្រៅថ្វាយព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ដើម្បីសង់ដំណាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សំរាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ អាល់គីតាប ស្តេចស៊ូឡៃម៉ានចាត់អ្នកនាំសារ ឲ្យទៅជម្រាបស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសថា៖ «ស្តេចបានផ្តល់ឈើតាត្រៅ ជូនស្តេចទត ជាឪពុករបស់ខ្ញុំ ដើម្បីសង់ដំណាក់។ |
រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានចាត់សារទៅឲ្យដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម និងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
រីឯព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានចាត់សារមកព្រះបាទដាវីឌ ព្រមទាំងផ្ញើឈើតាត្រៅ និងជាងរៀបថ្ម ហើយជាងឈើ ដើម្បីនឹងសង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
រាល់ព្រឹកល្ងាច គេតែងដុតតង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសម្រាប់ដុតរាល់តែល្ងាច ដ្បិតពួកយើងគោរពប្រតិបត្តិតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃយើង តែអ្នករាល់គ្នាបានបោះបង់ចោលព្រះអង្គ។
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។
ដូច្នេះ ព្រះបាទសាឡូម៉ូនធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះដំណាក់នៃព្រះ គឺអាសនាមាស និងតុទាំងប៉ុន្មានសម្រាប់ដាក់នំបុ័ងតាំងទុក
តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ បីដងក្នុងមួយឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទីប្រាំពីរ និងនៅបុណ្យបារាំ។
នៅឆ្នាំទីមួយ ក្នុងរជ្ជកាលព្រះបាទស៊ីរូស ស្ដេចបានចេញរាជបញ្ជា អំពីដំណើរព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមថា ត្រូវសង់ព្រះដំណាក់នោះឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះ ត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ
យើងជាពួកសង្ឃ ពួកលេវី និងប្រជាជន បានចាប់ឆ្នោតពីដំណើរតង្វាយជាឧស ដើម្បីយកមកក្នុងព្រះដំណាក់របស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់ គឺរៀងរាល់ឆ្នាំ សម្រាប់ដុតនៅលើអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ។
លុះដល់ល្ងាច ត្រូវថ្វាយកូនចៀមមួយទៀត ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះ ពេលគាត់រៀបចំចង្កៀងរាល់ព្រឹក គាត់ត្រូវដុតចង្កៀងដែរ
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យទាំងនោះ មានដូចតទៅ:
ហើយលោកក៏ថ្វាយតង្វាយម្សៅដែរ លោកយកមួយក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីតង្វាយដុតពេលព្រឹក។
នៅរាល់ដើមខែ អ្នកត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនប្រាំពីរ
នៅថ្ងៃសប្ប័ទ អ្នកត្រូវថ្វាយកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនពីរ ព្រមទាំងតង្វាយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេង និងតង្វាយច្រួច