Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា ពី​ដើម​ទ្រង់​បាន​ផ្ញើ​ឈើ​តាត្រៅ​មក​ថ្វាយ​ដាវីឌ ជា​បិតា​ទូលបង្គំ សំរាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ​ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូលបង្គំ​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​សារ​ទៅ​ស្តេច​ហ៊ីរ៉ាម នៅ​ក្រុង​ទីរ៉ុស​ថា៖ «ពី​ដើម ទ្រង់​បាន​ផ្ញើ​ឈើ​តា‌ត្រៅ​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សម្រាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស​ថា៖ «ព្រះ‌ករុណា​បាន​ផ្ដល់​ឈើ​តាត្រៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ដើម្បី​សង់​ដំណាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​ស្តេច​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា៖ «ស្តេច​បាន​ផ្តល់​ឈើ​តាត្រៅ ជូន​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ ដើម្បី​សង់​ដំណាក់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ


រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ នឹង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់


រាល់​តែ​ព្រឹក​ល្ងាច គេ​តែង​ដុត​ដង្វាយ​ដុត នឹង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជានិច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស នឹង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​យើង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង តែ​ឯឯង​រាល់​គ្នា បាន​បោះ‌បង់​ចោល​ទ្រង់​វិញ


កាល​គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ នោះ​ក៏​យក​ប្រាក់​ដែល​សល់​នៅ ទៅ​ថ្វាយ​ដល់​ស្តេច នឹង​យេហូ‌យ៉ាដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សំរាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​ដង្វាយ ព្រម​ទាំង​កូន​ចាន នឹង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាសនឹង​ប្រាក់ រួច​ការ​ថ្វាយ​ដង្វាយ​ដុត នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជានិច្ចគ្រប់​១​ជីវិត​របស់​យេហូ‌យ៉ាដា។


សាឡូម៉ូន​ទ្រង់​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​អាសនា​មាស នឹង​តុ​ទាំង​ប៉ុន្មាន​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក


តាម​កំណត់​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ គឺ​ថ្វាយ​ឲ្យ​ត្រូវ​នឹង​ក្រិត្យ‌ក្រម​របស់​លោក​ម៉ូសេ ទាំង​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​ថ្ងៃ​បុណ្យ​មាន​កំណត់ ៣​ដង​ក្នុង​១​ឆ្នាំ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ បុណ្យ​អាទិត្យ​ទី​៧ នឹង​នៅ​បុណ្យ​បារាំ


នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ​ស៊ីរូស នោះ​ស្តេច​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ ពី​ដំណើរ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ស្អាង​ព្រះ‌វិហារ​ឡើង​វិញ គឺ​ជា​កន្លែង​ដែល​សំរាប់​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ឲ្យ​ដាក់​ជើង​ជញ្ជាំង​វិហារ​នោះ​ឲ្យ​មាំ‌មួន ឯ​កំពស់​ព្រះ‌វិហារ ត្រូវ​ជា​៦០​ហត្ថ ទទឹង​៦០​ហត្ថ​ដែរ


យើង​រាល់​គ្នា ជា​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​បណ្តាជន​ក៏​ចាប់​ឆ្នោត​ពី​ដំណើរ​ដង្វាយ​ឧស ដើម្បី​នឹង​យក​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់​រាល់​តែ​ឆ្នាំ សំរាប់​នឹង​ដុត​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​យើង ដូច​មាន​សេចក្ដី​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ


ហើយ​នៅ​លើ​តុ​នោះ ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក នៅ​មុខ​អញ​ជានិច្ច។


រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាសនា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២​អាយុ​១​ខួប


កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត ក្នុង​ពេល​ល្ងាច


លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា


អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាសនា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​អញ​ទាំង​នោះ គឺ​ដូច្នេះ


ហើយ​លោក​ក៏​ថ្វាយ​ដង្វាយ​ម្សៅ​ដែរ លោក​យក​១​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​ដង្វាយ​ដុត​ពេល​ព្រឹក


ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប


នៅ​ថ្ងៃ​ឈប់​សំរាក ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង នឹង​ដង្វាយ​ច្រួច​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម