រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដំបូង រហូតដល់ចប់ មានកត់ត្រាទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងហោរាអ៊ីដោ បានតែងតាមរបៀបរឿងរ៉ាវតៗមក ចំណែកព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែច្បាំងគ្នាជានិច្ច។
២ របាក្សត្រ 13:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិច្ចការផ្សេងទៀតដែលអ័ប៊ីយ៉ាបានធ្វើ និងរាជឱង្ការដែលទ្រង់ថ្លែង បានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា ហើយពីការរបស់ទ្រង់ នឹងព្រះបន្ទូលនៃទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។ អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចអប៊ីយ៉ា គឺអ្វីៗដែលស្តេចបានធ្វើ និងពាក្យសំដីដែលស្តេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ណាពីអ៊ីដោ។ |
រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដំបូង រហូតដល់ចប់ មានកត់ត្រាទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងហោរាអ៊ីដោ បានតែងតាមរបៀបរឿងរ៉ាវតៗមក ចំណែកព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែច្បាំងគ្នាជានិច្ច។
ឯអ័ប៊ីយ៉ាមានអំណាចកាន់តែខ្លាំងឡើង ទ្រង់យកភរិយាដប់បួន ហើយបង្កើតបានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។
រីឯកិច្ចការរបស់ពួកបុត្រាទ្រង់ និងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះដំណាក់របស់ព្រះឡើងជាថ្មី នោះបានកត់ទុកក្នុងសៀវភៅបរិយាយពីពួកស្តេចហើយ។ រួចព្រះបាទអ័ម៉ាស៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
រីឯរាជកិច្ចផ្សេងទៀតស្ដីពីព្រះបាទសាឡូម៉ូន តាំងពីដើមរហូតដល់ចប់ បានកត់ទុកនៅក្នុងពង្សាវតាររបស់ហោរាណាថាន់ ក្នុងសេចក្ដីទំនាយរបស់អ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ និងក្នុងសៀវភៅនិមិត្តរបស់អ៊ីដោ ជាហោរា ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ។