Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 12:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រាជ‌កិច្ច​របស់​ព្រះ‌បាទ​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្យាការី​សេម៉ាយ៉ា និង​លោក​អ៊ីដោ ជា​គ្រូ​ទាយ។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រីឯ​ដំណើរ​ទាំង​ប៉ុន្មាន ពី​រេហូ‌បោម ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ហោរា​សេម៉ាយ៉ា នឹង​អ៊ីដោ ជា​អ្នក​មើល‌ឆុត បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក​ហើយ ចំណែក​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កិច្ចការ​របស់​ស្តេច​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ណាពី​សេម៉ា‌យ៉ា និង​លោក​អ៊ីដោ​ជា​អ្នក​ទាយ។ ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 12:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖


រីឯ​កិច្ច‌ការ​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ហោរា​សាំយូ‌អែល ក្នុង​សៀវភៅ​ហោរា​ណាថាន់ និង​ក្នុង​សៀវភៅហោរា​កាដ​ហើយ


ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖


គ្រា​នោះ ហោរា​សេម៉ា‌យ៉ា​បាន​មក​គាល់​ព្រះបាទ​រេហូ‌បោម និង​ជួប​ពួក​មេ​ដឹកនាំ​របស់​ជនជាតិ​យូដា ដែល​បាន​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ស៊ីសាក លោក​មាន​វាចា​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​យើង ហេតុ​នោះ​បាន​ជា​យើង​ទុក​អ្នក​រាល់​គ្នា​ចោល នៅ​ក្នុង​កណ្ដាប់​ដៃ​ស៊ីសាក"»។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម ព្រះបាទ​អ័ប៊ីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា។


ទ្រង់​សោយ‌រាជ្យ​បាន​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម មាតា​របស់​ទ្រង់ ព្រះ‌នាម​ថា​មីកា‌យ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គី‌បៀរ។ ព្រះបាទ​អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​តែង​តែ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក។


កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ប៊ីយ៉ា​បាន​ធ្វើ និងរាជ‌ឱង្ការ​ដែល​ទ្រង់ថ្លែង បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។


កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ។


រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ធ្វើ ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ​ជា​កូន​ហាណា‌នី​បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល​ក្នុង​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


រីឯកិច្ច‌ការ​ផ្សេង​ទៀត​ពី​ទ្រង់ និង​គ្រប់​ទាំង​អំពើ​ដែល​ទ្រង់​ប្រព្រឹត្ត ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល។


និង​ពី​កិច្ច‌ការ​ទ្រង់​ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ។


រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម