Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អប៊ី‌យ៉ា គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ធ្វើ និង​រាជ‌ឱង្ការ​ដែល​ស្ដេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ព្យាការី​អ៊ីដោ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ប៊ីយ៉ា​បាន​ធ្វើ និងរាជ‌ឱង្ការ​ដែល​ទ្រង់ថ្លែង បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា ហើយ​ពី​ការ​របស់​ទ្រង់ នឹង​ព្រះ‌បន្ទូល​នៃ​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អប៊ី‌យ៉ា គឺ​អ្វីៗ​ដែល​ស្តេច​បាន​ធ្វើ និង​ពាក្យ​សំដី​ដែល​ស្តេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ណាពី​អ៊ីដោ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជ‌កិច្ច​របស់​ព្រះ‌បាទ​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្យាការី​សេម៉ាយ៉ា និង​លោក​អ៊ីដោ ជា​គ្រូ​ទាយ។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។


ផ្ទុយ​ទៅ​វិញ ព្រះ‌បាទ​អប៊ី‌យ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្ដេច​មាន​មហេសី​ដប់‌បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ​មួយ​អង្គ។


រីឯ​ចំនួន​បុត្រ​របស់​ស្ដេច និង​សេចក្ដី​ជា​ច្រើន​ដែល​ព្យាកា‌រី​ថ្លែង​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​កំណត់​ហេតុ​ស្ដី​អំពី​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អធិ‌ប្បាយ​របស់​ព្រះ‌មហា‌ក្សត្រ។ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ចការ​របស់​ព្យាការី​ណាថាន» ក្នុង​សៀវភៅ «ទំនាយ​របស់​ព្យាការី​អហ៊ី‌យ៉ា» ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​អ៊ីដោ ជា​គ្រូ​ទាយ» ស្ដី​អំពី​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម