Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 14:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះបាទ​អ័ប៊ីយ៉ា​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា​ជា​បុត្រា ឡើង​សោយ‌រាជ្យជំនួស​បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​ដប់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេ‌សា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ ជំនួស​ព្រះ‌បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​១០​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​អប៊ី‌យ៉ា​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អេ‌សា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ស្តេច​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 14:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រេហូ‌បោម​ក៏​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ។ មាតា​ទ្រង់​នាម​ថា​ណាអា‌ម៉ា សាសន៍​អាំម៉ូន។ អ័ប៊ីយ៉ា​ជា‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ព្រះបាទ​ដាវីឌ​ក៏​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ។


ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត


ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។


មាន​សំបុត្រ​មួយ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ជា​បិតា​ទ្រង់ និង​ផ្លូវ​របស់​ព្រះបាទ​អេសា ជា​ស្តេច​យូដា


ព្រះបាទ​ហេ‌សេ‌គា​បាន​ធ្វើ​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ​ត្រឹម‌ត្រូវ ហើយ​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់។


កាល​ព្រះបាទ​សាឡូម៉ូន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បាន​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា ហើយ​ព្រះបាទ​រេហូ‌បោម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។


លុះ​ពេល​ជា​យូរ​ក្រោយមក កាល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែលបាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំ‌វិញ នោះ​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម