២ របាក្សត្រ 13:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា ហើយពីការរបស់ទ្រង់ នឹងព្រះបន្ទូលនៃទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 កិច្ចការផ្សេងទៀតដែលអ័ប៊ីយ៉ាបានធ្វើ និងរាជឱង្ការដែលទ្រង់ថ្លែង បានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដោ។ សូមមើលជំពូកអាល់គីតាប22 កិច្ចការផ្សេងៗទៀតរបស់ស្តេចអប៊ីយ៉ា គឺអ្វីៗដែលស្តេចបានធ្វើ និងពាក្យសំដីដែលស្តេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ណាពីអ៊ីដោ។ សូមមើលជំពូក |