ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។
២ ពង្សាវតារក្សត្រ 8:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយេហូរ៉ាមមានរបួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស៊ីយ៉ាយាងចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានព្រះបាទយ៉ូរ៉ាម ជាស្ដេចស្រុកអ៊ីស្រាអែលយាងទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមឲ្យរបួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស អាល់គីតាប ស្តេចអហាស៊ីយ៉ាចេញទៅច្បាំងនឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានស្តេចយ៉ូរ៉ាម ជាស្តេចស្រុកអ៊ីស្រអែលទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយស្តេចយ៉ូរ៉ាមឲ្យរបួស។ |
ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
ទ្រង់បានចាត់សារទៅជូនយេហូសាផាត ស្តេចស្រុកយូដាថា៖ «ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះហឫទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយទូលបង្គំឬទេ?» ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ព្រះអង្គដែរ»។
ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រស្តេចឲ្យទ្រង់សុគតទៅ រួចហាសែលបានឡើងសោយរាជ្យជំនួសទ្រង់។
រួចព្រះបាទយ៉ូរ៉ាមត្រឡប់ទៅក្រុងយេសរាល ដើម្បីព្យាបាលរបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី។ ឯព្រះបាទអ័ហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ព្រោះទ្រង់ប្រឈួន។
គ្រានោះ ហោរាអេលីសេហៅម្នាក់ក្នុងពួកហោរាមកប្រាប់ថា៖ «ចូរក្រវាត់ចង្កេះ យកដបប្រេងនេះកាន់នៅដៃ ទៅក្រុងរ៉ាម៉ូត-កាឡាតចុះ
លោកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកគិតក្បត់នឹងព្រះបាទយ៉ូរ៉ាម។ ព្រះបាទយ៉ូរ៉ាម និងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន កំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី
តែព្រះបាទយ៉ូរ៉ាមបានវិលទៅឯយេសរាល ព្យាបាលរបួស ដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ។ យេហ៊ូវពោលថា៖ «បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ»។
យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតព្រះបាទយ៉ូរ៉ាមផ្ទំប្រឈួននៅទីនោះ ហើយព្រះបាទអ័ហាស៊ីយ៉ាជាស្តេចយូដា បានយាងចុះមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម។
ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញព្រះបាទយេហូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបម្រុងតនឹងទ្រង់ តែយេហូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ជួយ បណ្ដាលឲ្យគេថយចេញពីទ្រង់ទៅ។
ខណៈនោះ យេហ៊ូវ កូនហាណានី ជាហោរា ក៏ចេញទៅទទួលទ្រង់ទូលថា៖ «តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬ? ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ។
ទ្រង់ចេះតែប្រព្រឹត្តតាមដំបូន្មានរបស់គេ ក៏ទៅជាមួយព្រះបាទយេហូរ៉ាម ជាបុត្ររបស់ព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែល ដើម្បីច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ត្រង់ក្រុងរ៉ាម៉ូត-កាឡាតដែរ ឯពួកស៊ីរី គេធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។
នៅត្រើយនាយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ គេជ្រើសរើសយកក្រុងបេស៊ើរ ក្នុងទីរហោស្ថាននៅលើតំបន់ខ្ពង់រាប ពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសាន ពីកុលសម្ព័ន្ធម៉ាណាសេ។
ពីកុលសម្ព័ន្ធកាដ គេឲ្យក្រុងរ៉ាម៉ូត ដែលនៅស្រុកកាឡាដ និងវាលស្មៅជុំវិញ ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងម៉ាហាណែម និងវាលស្មៅជុំវិញ