២ ពង្សាវតារក្សត្រ 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ទ្រង់បានចាត់សារទៅជូនយេហូសាផាត ស្តេចស្រុកយូដាថា៖ «ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះហឫទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយទូលបង្គំឬទេ?» ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ព្រះអង្គដែរ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 បន្ទាប់មក ស្ដេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅទូលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាថា៖ «ស្ដេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងទូលបង្គំ តើព្រះករុណាសព្វព្រះហឫទ័យយាងចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការតបថា៖ «ទូលបង្គំយល់ព្រមទៅជាមួយព្រះករុណាដែរ! ពលទ័ពរបស់ទូលបង្គំក៏ដូចជាពលទ័ពរបស់ព្រះករុណា ហើយសេះរបស់ទូលបង្គំក៏ដូចជាសេះរបស់ព្រះករុណាដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ សូមមើលជំពូកអាល់គីតាប7 បន្ទាប់មក ស្តេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅជម្រាបស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាថា៖ «ស្តេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងខ្ញុំ តើស្តេចពេញចិត្តចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតមានប្រសាសន៍តបថា៖ «ខ្ញុំយល់ព្រមទៅជាមួយស្តេចដែរ! ពលទ័ពរបស់ខ្ញុំក៏ដូចជាពលទ័ពរបស់ស្តេច ហើយសេះរបស់ខ្ញុំក៏ដូចជាសេះរបស់ស្តេចដែរ»។ សូមមើលជំពូក |
ព្រះបាទអ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងព្រះបាទយេហូសាផាត ជាស្តេចយូដាថា៖ «តើទ្រង់ចង់ទៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយទូលបង្គំឬទេ?» ទ្រង់ទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ ហើយប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ដែរ យើងនឹងនៅជាមួយព្រះករុណាក្នុងចម្បាំងនេះ»។