Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គ្រា​នោះ ហោរា​អេលី‌សេ​ហៅ​ម្នាក់​ក្នុង​ពួក​ហោរា​មក​ប្រាប់​ថា៖ «ចូរ​ក្រវាត់​ចង្កេះ យក​ដប​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្យាការី​អេលីសេ​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ណាពី​អេលី‌យ៉ាសាក់​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ណាពី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សង្ឃ​សាដុក លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ ហើយ​ប្រជាជន​បន្លឺ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!»។


ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​លោក​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។


បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។


បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ» តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ។


ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ


រួច​ទ្រង់​ទូល​សួរ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?»។ យេ‌ហូសា‌ផាត​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ»។


ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។


រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។


ពួក​ហោរា​ដែល​នៅ​ក្រុង​យេរីខូរ​បាន​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។


មាន​ពួក​ហោរា​ហាសិប​នាក់​ដើរ​តាម ទៅ​ឈរ​មើល​ពី​ចម្ងាយ តែ​អ្នក​ទាំង​ពីរ​បាន​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់។


មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ម្នាក់​ក្នុង​ពួក​ហោរា នាង​បាន​ស្រែក​អង្វរ​ទៅ​អេលី‌សេ​ថា៖ «ប្តី​របស់​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បម្រើ​របស់​លោក​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​របស់​គេ»។


លោក​អេលីសេ​បង្គាប់​កេហា‌ស៊ី​ថា៖ «ចូរ​ក្រវាត់​ចង្កេះ ហើយ​កាន់​ដំបង​របស់​ខ្ញុំ​ចេញ​ទៅ បើ​ជួប​អ្នក​ណា​តាម​ផ្លូវ កុំ​ជម្រាប​សួរ​គេ​ឡើយ បើ​អ្នក​ណា​ជម្រាប​សួរ​ឯង ក៏​កុំ​ឆ្លើយ​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​នៅ​លើ​មុខ​កូន​នោះ​ទៅ»។


ដូច្នេះ មនុស្ស​កំលោះ ជា​អ្នក​បម្រើ​ពួក​ហោរា​នោះ ក៏​ទៅ​ឯ​រ៉ាម៉ូត-កាឡាត។


ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​ពៅ​របស់​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សម្លាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​យេ‌ហូរ៉ាម ស្តេច​យូដា​បាន​សោយ‌រាជ្យ។


ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា‌មួយ​ព្រះបាទ​យេ‌ហូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​ព្រះបាទ​យ៉ូរ៉ាម​មាន​របួស។


ដូច្នេះ ចូរ​ឲ្យ​អ្នក​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត


នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​បំផុត ហើយ​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ពេល​ទ្រង់​កំពុង​គង់​នៅ​តុ​អាហារ។


«ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


ភ្នែក​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បំផ្លាញ​គេពី​ចំណោម​អ្នក​រាល់​គ្នាចេញ


ដូច្នេះ ចូរ​ប្រុង​ប្រៀប​គំនិត​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​សកម្ម‌ភាព​ឡើង ទាំង​ដឹង​ខ្លួន ហើយ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះ‌គុណ ដែល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​នឹង​ផ្តល់​មក​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​លេច​មក។


លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម