កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
២ ពង្សាវតារក្សត្រ 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីកណ្ដាប់ដៃសាសន៍យូដា ហើយក៏តាំងស្តេចមួយអង្គឲ្យសោយរាជ្យលើពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គឲ្យឡើងគ្រងរាជ្យលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដោះខ្លួន ពីក្នុងកណ្តាប់ដៃនៃសាសន៍យូដា ហើយក៏តាំងស្តេច១អង្គ ឲ្យសោយរាជ្យលើខ្លួនគេ អាល់គីតាប ក្នុងរជ្ជកាលស្តេចយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចម្នាក់ ឲ្យឡើងគ្រងរាជ្យលើពួកគេ។ |
កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដុម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើលពេញក្នុងស្រុកអេដុមនោះ ហើយពួកស្រុកអេដុមទាំងអស់ក៏ចុះចូលនឹងដាវីឌ ព្រះយេហូវ៉ាបានជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
គ្រានោះ នៅស្រុកអេដុមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ។
យេហូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរ។
ទ្រង់ក៏ប្រហារពួកសាសន៍អេដុមអស់មួយម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ។
ពេលស្តេចម៉ូអាប់ឃើញថា ចម្បាំងនោះខ្លាំងទប់មិនបាន ទ្រង់បានរើសយកទាហានប្រាំពីររយនាក់ដែលកាន់ដាវ នាំទៅដោយប្រាថ្នា នឹងទម្លាយចូលទៅដល់ស្តេចអេដុម តែធ្វើមិនបានសម្រេចឡើយ។
បន្ទាប់មក ទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាតង្វាយដុត នៅលើកំផែងក្រុង ក៏កើតមានសេចក្ដីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។
ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។
ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។