Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គ្រា​នោះ ព្រះបាទ​យ៉ូរ៉ាម​យាង​ទៅ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា‌មួយ​ផង ក៏​លើក​គ្នា​ទៅ​វាយ​ពួក​អេដុម​ទាំង​យប់ ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចម្បាំង ហើយ​បណ្ដា​ទ័ព​ទាំង‌ឡាយ ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គ្រា​នោះ យ៉ូរ៉ាម​ទ្រង់​យាង​ទៅ​ឯ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង ក៏​លើក​គ្នា​ទាំង​យប់​ទៅ​វាយ​ពួក​អេដំម ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចំបាំង​ផង ហើយ​បណ្តា​ទ័ព​ទាំង‌ឡាយ​ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​នោះ​ស្តេច​យ៉ូរ៉ាម ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្តេច​ក៏​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​សព​របស់​អាប់សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្ដាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន​ទៅ។


ដូច្នេះ ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​ប្រជាជន​ថា៖ «មើល៍ ស្ដេច​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ» ដូច្នេះ ប្រជាជន​ទាំង​អស់​ក៏​មក​គាល់​ស្តេច។ ពួក​អ៊ីស្រា‌អែល​បាន​រត់​ទៅ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន


ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


«ពេល​ណា​អ្នក​ឃើញ​ពល‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា ក្រុង​នោះ​ជិត​វិនាស​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម