Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដំម​បាន​បះ‌បោរដោះ​ខ្លួន ពី​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​យូដា ហើយ​ក៏​តាំង​ស្តេច​១​អង្គ ឲ្យ​សោយ‌រាជ្យ​លើ​ខ្លួន​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នៅ​ក្នុង​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម សាសន៍​អេដុម​បាន​បះ‌បោរ​ដោះ​ខ្លួន​ចេញ​ពី​កណ្ដាប់​ដៃ​សាសន៍​យូដា ហើយ​ក៏​តាំង​ស្តេច​មួយ​អង្គ​ឲ្យ​សោយ‌រាជ្យ​លើពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ក្នុង​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​ម្នាក់ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​នឹង​រស់​នៅ​ដោយ‌សារ​ដាវ​ឯង​វិញ ហើយ​នឹង​បំរើ​ដល់​ប្អូន តែ​កាល​ណា​ឯង​បាន​ផ្តាច់​ចំណង នោះ​នឹង​បាន​ដោះ​នឹម​របស់​វា​ពី​ក​ឯង​ចេញ។


ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដំម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល នៅ​ពេញ​ក្នុង​ស្រុក​អេដំម​នោះ ហើយ​ពួក​ស្រុក​អេដំម​ទាំង​អស់ ក៏​ចំណុះ​ចំពោះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ការ‌ពារ​ដាវីឌ​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។


គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​ដំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ


យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ


ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចំបាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទំលាយ​ចូល​ទៅ​ដល់​ស្តេច​អេដំម តែ​ធ្វើ​មិន​កើត​ទេ


រួច​មក​ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​ដង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង នោះ​ក៏​កើត​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។


ដូច្នេះ ស្តេច​អ៊ីស្រាអែល ព្រម​ទាំង​ស្តេច​យូដា នឹង​ស្តេច​អេដំម​ក៏​នាំ​គ្នា​ចេញ​ទៅ គេ​ដើរ​ផ្លូវ​វាង​អស់​៧​ថ្ងៃ ឥត​មាន​ទឹក​សំរាប់​ពល‌ទ័ពនឹង​ហ្វូង​សត្វ ដែល​តាម​គេ​ទៅ​នោះ​សោះ


ប៉ុន្តែសាសន៍​អេដំម​គេ​បះ‌បោរ ដោះ​ខ្លួន​ពី​អំណាច​នៃ​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នៅ​គ្រា​នោះ​ឯង ក្រុង​លិបណា​ក៏​បះ‌បោរ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម