Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 3:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 បន្ទាប់​មក ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​តង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង ក៏​កើត​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ដូច្នេះ ស្ដេច​ស្រុក​ម៉ូអាប់​យក​រាជ‌បុត្រ​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​កំពែង​ក្រុង បណ្ដាល​ឲ្យ​កង‌ទ័ព​អ៊ីស្រា‌អែល​រន្ធត់‌ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រួច​មក​ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​ដង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង នោះ​ក៏​កើត​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដូច្នេះ ស្តេច​ស្រុក​ម៉ូអាប់​យក​កូន​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​កំពែង​ក្រុង បណ្តាល​ឲ្យ​កង‌ទ័ព​អ៊ីស្រ‌អែល​រន្ធត់‌ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 3:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នៅ​គុម្ពោត​ព្រៃ​ខាង​ក្រោយ​លោក។ លោក​អ័ប្រាហាំ​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​តង្វាយ​ដុត ជំនួស​កូន​របស់​លោក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក ជា​កូន​សម្លាញ់​តែ​មួយ​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត​នៅ​ទី​នោះ នៅ​លើ​ភ្នំ​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។


ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ? មើល៍! នៅ​ថ្ងៃ​នេះ យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ ឯង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់ បាន​ចូល​មក​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ពួក​ស៊ីរី​បាន​និយាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​ស្រុក​វាល​ទេ បាន​ជា​យើង​នឹង​ប្រគល់​ហ្វូង​ទ័ព​ធំ​ទាំង​នេះ មក​ក្នុង​កណ្ដាប់​ដៃ​ឯង ហើយ​ឯង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​សាម៉ារី​វិញ ដោយ​អន់‌អាក់​ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ។


ពេល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចម្បាំង​នោះ​ខ្លាំង​ទប់​មិន​បាន ទ្រង់​បាន​រើស​យក​ទាហាន​ប្រាំពីរ​រយ​នាក់​ដែល​កាន់​ដាវ នាំ​ទៅ​ដោយ​ប្រាថ្នា នឹង​ទម្លាយ​ចូល​ទៅ​ដល់​ស្តេច​អេដុម តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ។


មួយ​ទៀត អ្នក​បាន​យក​កូន​ប្រុស​ស្រី​អ្នក ដែល​បាន​បង្កើត​ឲ្យ​យើង ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ ដូច្នេះ តើ​ការ​កំផិត​របស់​អ្នក​ស្រាល​ឬ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដុម ឲ្យ​សុស​ដូច​កំបោរ។


តើ​ព្រះ‌យេហូវ៉ា​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ?


មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​តាម​បែប​ដូច្នេះ​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ដល់​ព្រះ​គេ។


នោះ​អ្វីក៏​ដោយ​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ នៅ​ពេល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​អាំម៉ូន​មក​វិញ​ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​តង្វាយ​ដុត»។


លុះ​គ្រប់​កំណត់​ពីរ​ខែ​ហើយ នាង​ក៏វិល​ត្រឡប់​មករក​ឪពុក​វិញ ហើយ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង តាមពាក្យ​ដែល​លោក​បាន​ស្បថ។ នាងពុំ​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ ហើយ​សេចក្ដី​នោះ​ក៏​បាន​ត្រឡប់​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម