ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្តេច​អ៊ីស្រា‌អែល ស្តេច​យូដា និង​ស្តេច​អេដុម​ក៏​នាំ​គ្នា​ចេញ​ទៅ ដើរ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ឥត​មាន​ទឹក​សម្រាប់​ពល‌ទ័ព និង​ហ្វូង​សត្វ​ដែល​ទៅ​ជា‌មួយ​គេ​នោះ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ‌ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​អ៊ីស្រាអែល ព្រម​ទាំង​ស្តេច​យូដា នឹង​ស្តេច​អេដំម​ក៏​នាំ​គ្នា​ចេញ​ទៅ គេ​ដើរ​ផ្លូវ​វាង​អស់​៧​ថ្ងៃ ឥត​មាន​ទឹក​សំរាប់​ពល‌ទ័ពនឹង​ហ្វូង​សត្វ ដែល​តាម​គេ​ទៅ​នោះ​សោះ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ​ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 3:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បង្គាប់​ថា ស្ដេច​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង​នឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​យើង​មក​វិញ​ដោយ​សុខ‌សាន្ត»។


គ្រា​នោះ នៅ​ស្រុក​អេដុម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​តំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ។


យេ‌ហូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ស្ដេច​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ បាន​ក្លាយ​ជា​ស្ដេច​លើ​ពួក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ពីរ​ឆ្នាំ។


បន្ទាប់​មក ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ស្តាយ​ណាស់ ព្រះ‌យេហូវ៉ា​បាន​ហៅ​យើង​ខ្ញុំ ជា​ស្តេច​ទាំង​បី​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ម៉ូអាប់​ហើយ»។


ទ្រង់​បាន​ចាត់​សារ​ទៅ​ជូន​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា​ថា៖ «ស្តេច​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ទូល‌បង្គំ​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់​ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?» ទ្រង់​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ចង់​ទៅ​ដែរ ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​សេះ​ទូល‌បង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះ‌អង្គ​ដែរ»។


បន្ទាប់​មក ទ្រង់​ក៏​សួរ​ថា៖ «តើ​យើង​ត្រូវ​ឡើង​ទៅ​តាម​ផ្លូវ​ណា?» ស្តេច​អ៊ីស្រា‌អែល​ឆ្លើយ​ថា៖ «តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​ស្រុក​អេដុម»។


នៅ​ក្នុង​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម សាសន៍​អេដុម​បាន​បះ‌បោរ​ដោះ​ខ្លួន​ចេញ​ពី​កណ្ដាប់​ដៃ​សាសន៍​យូដា ហើយ​ក៏​តាំង​ស្តេច​មួយ​អង្គ​ឲ្យ​សោយ‌រាជ្យ​លើពួក​គេ។


ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ​ករុណា នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា "សូម​លោក និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​តាម​លោក អញ្ជើញ​ទៅ​ចុះ!" ក្រោយ​នោះ​មក ទើប​ទូល‌បង្គំ​ចេញ​ទៅ»។ លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។


បន្ទាប់​មក លោក​ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​ក្រហម ហើយ​គេ​ធ្វើ​ដំណើរ​ចូល​ទៅ​ទី​រហោ‌ស្ថាន​ស៊ើរ។ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​បី​ថ្ងៃ ហើយ​មិន​ឃើញ​មាន​ទឹក​សោះ។


ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ចាក​ចេញ​ពី​ទី‌រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។ គេ​បោះ​ជំរំ​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ផឹក​សោះ។


កន្លែង​នោះ​គ្មាន​ទឹក​សម្រាប់​ក្រុម​ជំនុំ​ទេ ដូច្នេះ គេ​ក៏​លើក​គ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។


ហេតុ​អ្វី​បាន​ជា​លោក​នាំ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ជាមួយ​ហ្វូង​សត្វ​របស់​យើង​ដូច្នេះ?


គេ​នាំ​គ្នា​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ផឹក ហើយ​យើង​ធុញ‌ទ្រាន់​នឹង​នំ​គម្រក់​នេះ​ណាស់»។


គេ​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិឌីម ជា​កន្លែង​ដែល​គ្មាន​ទឹក​ឲ្យ​ប្រជាជន​ផឹក។


បារ៉ាក​បាន​កោះ​ហៅ​ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​មក​ជួប​ជុំ​គ្នា​នៅ​កេដេស។ ពេល​នោះ មាន​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។