និក្ខមនំ 17:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានចាកចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់ព្រះយេហូវ៉ា។ គេបោះជំរំនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកផឹកសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ព្រះអម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ សូមមើលជំពូកអាល់គីតាប1 សហគមន៍អ៊ីស្រអែលទាំងមូល ចាកចេញពីវាលរហោស្ថានស៊ីនតាមបង្គាប់អុលឡោះតាអាឡា។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។ សូមមើលជំពូក |