ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។
២ ពង្សាវតារក្សត្រ 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ»។ កាលអ្នកនោះកំពុងតែលេងភ្លេង អំណាចរបស់ព្រះយេហូវ៉ាបានមកលើអេលីសេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ អាល់គីតាប ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យខ្ញុំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី អំណាចរបស់អុលឡោះតាអាឡាក៏មកសណ្ឋិតលើណាពីអេលីយ៉ាសាក់។ |
ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។
ហើយលោកពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ"។
ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អេសេគាលជាកូនប៊ូស៊ី ដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះយេហូវ៉ាក៏ដាក់ព្រះហស្តលើលោកនៅទីនោះ។
ដូច្នេះ ព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ។
នៅទីនោះ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ចេញទៅឯវាល នៅទីនោះយើងនឹងនិយាយជាមួយអ្នក»។
នៅថ្ងៃទីប្រាំ ខែទីប្រាំមួយ ក្នុងឆ្នាំទីប្រាំមួយ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខខ្ញុំដែរ ព្រះអម្ចាស់យេហូវ៉ាបានដាក់ព្រះហស្តលើខ្ញុំ។
ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានមនុស្សជាច្រើនបានជឿ ព្រមទាំងងាកបែរមករកព្រះអម្ចាស់។
បន្ទាប់មកទៀត អ្នកនឹងទៅដល់គីបៀថ-អេឡូហ៊ីម ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ អ្នកនឹងជួបពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ និងស៊ុងនាំមុខផង ហោរាទាំងនោះនឹងថ្លែងទំនាយ។
ដូច្នេះ សូមព្រះករុណាទ្រង់បង្គាប់មកយើងខ្ញុំ ជាអ្នកបម្រើ ដែលនៅចំពោះព្រះករុណា ឲ្យរកមនុស្សម្នាក់ដែលប្រសប់លេងពិណមក កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើទ្រង់ នោះគេនឹងលេងពិណ ដើម្បីឲ្យទ្រង់បានធូរស្រាល»។
កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើស្ដេចសូល នោះដាវីឌក៏យកពិណមកចាប់លេងថ្វាយ រួចស្ដេចសូលក៏បានធូរស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។
ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង