Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដល់​ថ្ងៃ​បន្ទាប់ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​ស្ដេច​សូល បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្ដាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​លេង​ភ្លេង​ដូច​សព្វ​ដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លុះ​ស្អែក​ឡើង មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​ចូល​ក្នុង​ព្រះ‌បាទ​សូល បណ្ដាល​ឲ្យ​ស្ដេច​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្ដេច​ដូច​សព្វ​ដង ពេល​នោះ ព្រះ‌បាទ​សូល​កាន់​លំពែង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​សូល បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្តាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​ចាប់​លេង​ភ្លេង​ឡើង​ដូច​កាល​សព្វ​១​ដង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លុះ​ស្អែក​ឡើង អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មក​ចូល​ក្នុង​ស្តេច​សូល​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​‌ម៉ាស្ទិទ។ ទត​លេង​ភ្លេង​ជូន​ស្តេច​ដូច​សព្វ​ដង ពេល​នោះ​ស្តេច​សូល​កាន់​លំពែង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ​បង្គំ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចម្លើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។


ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ថ្លែងទំនាយ​ដូច្នោះ​ដែរ​ថា៖ «សូម​យាង​ឡើង​ទៅ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។


រួច​ហោរាហាណានា​និយាយ​ចំពោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យ៉ាង​នេះ ដែល​យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ចេញ​ពី​ក​អស់​ទាំង​សាសន៍​ក្នុង​រវាង​គម្រប់​ពីរ​ឆ្នាំ​ទៅ​មុខ​នេះ នោះ​ហោរា​យេរេមា​ក៏​ចេញ​បាត់​ទៅ។


មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។


ហេតុ​នេះ​ហើ​យ​បាន​ជា​ព្រះចាត់​សេចក្ដី​ភាន់​ភាំងដ៏​មាន​អំណាច​មកលើ​គេ បណ្ដាល​ឲ្យ​គេ​ជឿ​តាម​សេចក្ដី​ភូត‌ភរ


នាង​ពោល​ឡើង​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» គាត់​ក៏​ភ្ញាក់​ពី​ដេក ហើយ​គិត​ថា៖ «អញ​នឹង​ចេញ​ទៅ​ទាំង​រលាស់​ខ្លួន ដូច​សព្វ​មួយ​ដង»។ ប៉ុន្តែ គាត់​មិន​ដឹងថា ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​គាត់​ទេ។


កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ស្ដេច​សូល នោះ​ដាវីឌ​ក៏​យក​ពិណ​មក​ចាប់​លេង​ថ្វាយ រួច​ស្ដេច​សូល​ក៏​បាន​ធូរ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។


ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ស្ដេច​សូល​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។


ស្រាប់​តែ​ស្ដេច​សូល​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង។


ដូច្នេះ យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ជួប​ស្ដេច​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។


រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង


សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ​សណ្តាប់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បន្តិច ប្រសិន‌បើ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ទ្រង់​ទទួល​តង្វាយ​មួយ​ចុះ តែ​បើ​ជា​ពួក​មនុស្ស​ទេ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មត៌ក​របស់​ព្រះ‌យេហូវ៉ា​ហើយ ដោយ​ថា "ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម