ពេលព្រះនាងអ័ថាលាជាមាតារបស់ព្រះបាទអ័ហាស៊ីយ៉ាបានជ្រាបថា បុត្រាសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សរបស់ស្ដេចទាំងប៉ុន្មាន។
២ ពង្សាវតារក្សត្រ 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដល់ខែទីប្រាំពីរ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្សដប់នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយលោក នៅក្រុងមីសប៉ាផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែដល់ខែអស្សុជ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្ស១០នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា នឹងពួកខាល់ដេ ដែលនៅជាមួយនឹងលោក នៅក្រុងមីសប៉ាផង អាល់គីតាប នៅខែទីប្រាំពីរ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្តេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។ |
ពេលព្រះនាងអ័ថាលាជាមាតារបស់ព្រះបាទអ័ហាស៊ីយ៉ាបានជ្រាបថា បុត្រាសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សរបស់ស្ដេចទាំងប៉ុន្មាន។
កេដាលាក៏ស្បថនឹងគេ ដោយពាក្យថា៖ «កុំខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ»។
គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលា ដោយសម្ងាត់នៅត្រង់មីសប៉ាថា៖ សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ ខ្ញុំនឹងសម្លាប់អ៊ីសម៉ាអែល ជាកូននេថានា ឥតឲ្យអ្នកណាដឹងឡើយ តើទុកឲ្យវាមកសម្លាប់លោកធ្វើអ្វី? យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាស។
នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។
អ៊ីសម៉ាអែល ជាកូននេថានា និងដប់នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវ គឺគេសម្លាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ។
អ៊ីសម៉ាអែលក៏សម្លាប់ពួកយូដាទាំងអស់ ដែលនៅជាមួយកេដាលាត្រង់មីសប៉ាដែរ ព្រមទាំងពួកខាល់ ជាទាហានដែលនៅទីនោះផង។
ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ?
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។