Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 25:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ប៉ុន្តែដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ាអែល កូន​នេថានា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​១០​នាក់​មក​ជា​មួយ ប្រហារ​ជីវិត​កេដាលា​ទៅ ព្រម​ទាំង​ពួក​យូដា នឹង​ពួក​ខាល់ដេ ដែល​នៅ​ជា​មួយ​នឹង​លោក នៅ​ក្រុង​មីសប៉ា​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប៉ុន្តែ ដល់​ខែ​ទីប្រាំពីរ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថា‌នា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​ដប់​នាក់​មក​ជា‌មួយ ប្រហារ​ជីវិត​កេដា‌លា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា‌មួយ​លោក នៅ​ក្រុង​មីស‌ប៉ា​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដា‌លា ព្រម​ទាំង​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 នៅ​ខែ​ទី​ប្រាំ​ពីរ លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្តេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដា‌លា ព្រម​ទាំង​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់‌ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 25:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ័ថា‌លា ព្រះ‌មាតា​នៃ​អ័ហា‌ស៊ីយ៉ា កាល​បាន​ឃើញ​ថា ព្រះ‌រាជ‌បុត្រា​សុគត​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ជំនួរ​វង្ស នៃ​ស្តេច​ទាំង​ប៉ុន្មាន​ទៅ


កេដាលា​ក៏​ស្បថ​នឹង​គេ ហើយ​នឹង​ពួក​គេ​ទាំង​ប៉ុន្មាន ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច ដោយ​ព្រោះ​ពួក​អ្នក​ដែល​ចុះ​ចូល​ខាង​ពួក​ខាល់ដេ​ឡើយ ចូរ​នៅ​ក្នុង​ស្រុក ហើយ​ចុះ​ចូល​ចំពោះ​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ


គ្រា​នោះ យ៉ូហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា​ដោយ​សំងាត់ នៅ​ត្រង់​មីសប៉ា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ នោះ​ខ្ញុំ​នឹង​សំឡាប់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​បង់ ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ នឹង​ទុក​ឲ្យ​វា​មក​សំឡាប់​លោក​ធ្វើ​អ្វី យ៉ាង​នោះពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស​បង់


លុះ​ដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​១០​នាក់​ឯ​ទៀត ក៏​មក​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិភោគ​អាហារ​ជា​មួយ​គ្នា​នៅ​ទី​នោះ


រួច​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា នឹង​១០​នាក់​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ​ទៅ គឺ​គេ​សំឡាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ


អ៊ីស‌ម៉ាអែល​ក៏​សំឡាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ដេ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។


ចូរ​ប្រាប់​ដល់​បណ្តាជន​នៅ​ក្នុង​ស្រុក នឹង​ពួក​សង្ឃ​ថា កាល​ឯង​រាល់​គ្នា​បាន​តម​អត់ ហើយ​យំ​សោក នៅ​ខែ​ស្រាពណ៍ នឹង​ខែ​អស្សុជ ទាំង​៧០​ឆ្នាំ​មក​ហើយ​នេះ នោះ​តើ​បាន​តម​អត់​ដោយ​គោរព​ដល់​អញ​ឬ គឺ​ដល់​អញ​មែន​ឬ​អី


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​ពេល​តម​អត់​ក្នុង​ខែ​អាសាធ ខែ​ស្រាពណ៍ ខែ​អស្សុជ ហើយ​នៅ​ខែ​បុស្ស នោះ​ត្រូវ​បាន​ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គ្រឹក‌គ្រេង​ដល់​ពួក​វង្ស​យូដា​វិញ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិតនឹង​សេចក្ដី​សុខ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម