យេរេមា 40:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលា ដោយសម្ងាត់នៅត្រង់មីសប៉ាថា៖ សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ ខ្ញុំនឹងសម្លាប់អ៊ីសម៉ាអែល ជាកូននេថានា ឥតឲ្យអ្នកណាដឹងឡើយ តើទុកឲ្យវាមកសម្លាប់លោកធ្វើអ្វី? យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដាលាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេថានាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលាដោយសំងាត់ នៅត្រង់មីសប៉ាថា សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ នោះខ្ញុំនឹងសំឡាប់អ៊ីសម៉ាអែល ជាកូននេថានាបង់ ឥតឲ្យអ្នកណាដឹងឡើយ នឹងទុកឲ្យវាមកសំឡាប់លោកធ្វើអ្វី យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាសបង់ សូមមើលជំពូកអាល់គីតាប15 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដាលាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេថានាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។ សូមមើលជំពូក |
ប៉ុន្តែ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅឡើយ ដ្បិតប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គេមិនរវល់នឹងយើងខ្ញុំទេ។ ប្រសិនបើយើងខ្ញុំស្លាប់អស់ពាក់កណ្ដាល គេក៏មិនរវល់នឹងយើងខ្ញុំដែរ។ រីឯព្រះករុណាវិញ មានតម្លៃស្មើនឹងយើងខ្ញុំមួយម៉ឺននាក់ឯណោះ។ ដូច្នេះ គួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។