លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
២ ពង្សាវតារក្សត្រ 15:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសាលូមជាកូនយ៉ាបេស ឡើងសោយរាជ្យនៅឆ្នាំទីសាមសិបប្រាំបួន ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបានមួយខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលព្រះបាទអូស្យ៉ាស ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាលូម ជាកូនយ៉ាបេស ទ្រង់ចាប់តាំងសោយរាជ្យ នៅឆ្នាំទី៣៩ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១ខែ អាល់គីតាប ស្តេចសាលូម ជាកូនរបស់លោកយ៉ាបេសឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលស្តេចអូស៉្យាស ជាស្តេចស្រុកយូដា គាត់សោយរាជ្យបានមួយខែនៅក្រុងសាម៉ារី។ |
លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
ទ្រង់ទិញភ្នំសាម៉ារីពីសេមើរ តម្លៃពីរហាបប្រាក់ ទ្រង់ក៏សង់ទីក្រុងនៅលើភ្នំនោះ ឲ្យឈ្មោះថា សាម៉ារី តាមឈ្មោះសេមើរជាម្ចាស់ភ្នំ។
នៅឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រព្រះបាទអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ឡើងសោយរាជ្យ។
នៅឆ្នាំទីសាមសិបប្រាំបី ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះសាការីជាបុត្រយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំមួយខែ។
គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះនឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
ឯមនុស្សដែលមានទោស ជាអ្នកកម្ចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។
នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។
ឥឡូវនេះ គេនឹងពោលថា៖ «យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា តែបើមានស្តេចវិញ តើស្ដេចអាចជួយអ្វីដល់យើងបាន?»
គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារយើងទេ ក៏បានតាំងពួកមេដឹកនាំ តែយើងមិនបានដឹងឡើយ។ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យខ្លួនគេត្រូវវិនាស។