អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
២ ពង្សាវតារក្សត្រ 11:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្ដេច រួចគេធ្វើគុតនៅទីនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។ អាល់គីតាប គេចាប់នាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតនាងនៅទីនោះ។ |
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
ប៉ុន្តែ សង្ឃយេហូយ៉ាដាបានបង្គាប់ពួកមេទ័ពដែលត្រួតលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់គេដោយដាវទៅ»។ ដ្បិតសង្ឃបានប្រាប់ថា៖ «កុំសម្លាប់ព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ាឡើយ»។
ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។
ឯច្រកភ្នំទាំងមូលនៃសាកសព និងផេះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ មិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។