Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 23:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​មាត់​ខ្លោង​ទ្វារ​សេះ គេ​ក៏​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គេ​ចាប់​នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​មាត់​ខ្លោង​ទ្វារ​សេះ គេ​ក៏​ប្រហារ​ជីវិត​នាង​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 23:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​លោក​អេលីយ៉ា​ប្រាប់​គេ​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ»។ គេ​ក៏​ចាប់ ហើយ​លោក​អេលីយ៉ា​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន សម្លាប់​ចោល​នៅ​ទី​នោះ​ទៅ។


ពេល​ព្រះ‌នាង​អ័ថា‌លា ជា​មាតា​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ឃើញ​ថា​រាជ‌បុត្រ​បាន​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់។


ពេល​នោះ សង្ឃ​យេហូ‌យ៉ា‌ដា​នាំ​ពួក​មេ​ដែល​ត្រួត​លើ​កង‌ទ័ព​ចេញ​មក​ប្រាប់​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​ដោយ​ដាវ» ដ្បិត​លោក​បាន​ហាម​ថា៖ «កុំ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ»។


ឯ​ខាង​លើ​ទ្វារ​សេះ ពួក​សង្ឃ​បាន​ជួស​ជុល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន។


ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរ ព្រះ‌យេហូវ៉ាស្អប់​ខ្ពើម​មនុស្ស​កម្ចាយ​ឈាម និងមនុស្ស​បោក​ប្រាស់។


ប៉ុន្តែ ព្រះ‌អង្គ ឱ​ព្រះ​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ ទៅ​ក្នុង​រណ្តៅ​នៃ​សេចក្ដី​វិនាស ពួក​មនុស្ស​កម្ចាយ​ឈាម និងជន​បោក​ប្រាស់ នឹង​រស់​នៅ​មិន​បាន​ពាក់​កណ្ដាល​អាយុ​ឡើយ តែ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ទុក​ចិត្ត ដល់​ព្រះ‌អង្គ។


ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឈាម​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​មិន​អាច​ធ្វើ​ពិធី​អ្វី​នឹង​សម្អាត​ស្រុក​ដោយ​ព្រោះ​តែ​ឈាម​បាន​ខ្ចាយ​នោះ​ឡើយ មាន​តែ​ឈាម​របស់​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។


អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម