ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ថែស្សាឡូនីច 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​តម្កើង​ឡើង ដូច​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាទីបញ្ចប់ បងប្អូន​អើយ សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ផ្សាយចេញយ៉ាងឆាប់រហ័ស ហើយ​ត្រូវបាន​លើកតម្កើងសិរីរុងរឿង ដូចដែល​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ

សូមមើលជំពូក

Khmer Christian Bible

នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ សូម​អធិស្ឋាន​ឲ្យ​យើង​ផង​ ដើម្បី​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ចេញ​ទៅ​យ៉ាង​ឆាប់​រហ័ស​ និង​ទទួល​បាន​ការ​សរសើរ​ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​បំផុត បងប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុងរឿង​ដូច​នៅ​ក្នុង​ចំណោម​បងប្អូន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​សោត​ទៀត បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​ដំកើង​ឡើង ដូច​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​បំផុត បង​ប្អូន​អើយ សូម​ទូរអា​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់ បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុង‌រឿង​ដូច​នៅ​ក្នុង​ចំណោម​បង​ប្អូន​ដែរ។

សូមមើលជំពូក



២ ថែស្សាឡូនីច 3:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ តម្រង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ខ្ពស់​លើស​ជាង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ទៅ​ទៀត។


ដូច្នេះ ចូរ​ទូល​សូម​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ។


ប៉ុន្ដែ ព្រះ‌បន្ទូល​របស់​ព្រះ​ចេះ​តែ​ចម្រើន​ឡើង ហើយ​មានមនុស្ស​ជា​ច្រើន​បាន​ជឿ។


ដូច្នេះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​រីក​ចម្រើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។


ព្រះ‌បន្ទូល​របស់​ព្រះ​ក៏​កាន់​តែ​ចម្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្សកើន​ឡើងយ៉ាង​ច្រើន​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ​យ៉ាង​ច្រើន​លើស​លុប​ក៏​បាន​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។


បង‌ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង និង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌វិញ្ញាណ​ថា ចូរ​ខំ​ប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ


ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ​បាន​បើក​ចំហរ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​ការ​ងារ​យ៉ាង​មាន​ប្រសិទ្ធ‌ភាព ហើយ​ក៏​មាន​អ្នក​ប្រឆាំង​ជា​ច្រើន​ដែរ។


ដោយ​អ្នក​រាល់​គ្នា​ក៏​ចូល​រួម​ជួយ​យើង​ដោយ​ការ​អធិស្ឋាន​ដែរ។ ហេតុ​នោះ មនុស្ស​ជា​ច្រើន​នឹង​អរ​ព្រះ‌គុណ​ជំនួស​យើង ដោយ​ព្រោះ​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។


ហើយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​ការ​នេះ​ឯង


ព្រោះ​ដំណឹង​ល្អ​ដែល​យើង​បាន​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ត្រឹម​តែដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំងចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រភេទ​ណាក្នុង​ចំណោម​អ្នក​រាល់​គ្នា សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។


ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ បានចេញ​ទៅ​គ្រប់​កន្លែង ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។


បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ដែល​យើង​មក​រក​អ្នក​រាល់​គ្នា នោះ​មិន​ឥត​ប្រយោជន៍​ទេ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ យើង​សូម​អង្វរ និង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា អ្នក​រាល់​គ្នា​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះយ៉ាង​ណា អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការ​នេះ​យ៉ាង​ណា សូមឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យ៉ាង​នោះ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។


ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ


បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង។


ដ្បិត​ខ្ញុំ​រង​ទុក្ខលំបាក ទាំង​ជាប់​ចំណង​ដូច​មនុស្ស​អាក្រក់ ព្រោះ​តែ​ដំណឹង​ល្អ​នេះ ប៉ុន្តែ ព្រះ‌បន្ទូលរបស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។