Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​ឲ្យ​យើ​ង​បាន​រួច​ពី​មនុស្ស​ពាល និង​ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​ជំនឿ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ហើយ​ដើម្បីឲ្យ​យើង​បាន​ស្រោចស្រង់​ពី​មនុស្ស​ពាល និង​អាក្រក់ ដ្បិត​មិនមែន​មនុស្ស​ទាំងអស់​មាន​ជំនឿ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ហើយ​ឲ្យ​យើង​បាន​រួច​ផុត​ពី​មនុស្ស​ពាល​ និង​ពី​មនុស្ស​អាក្រក់​ ដ្បិត​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ជំនឿ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​អធិស្ឋាន​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​មនុស្ស​វៀច នឹង​ពី​មនុស្ស​អាក្រក់​ចេញ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​ទូរអា​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ជីរ​អង្កាម ជីរ​នាង​វង និង​ម្អម តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា‌ករុណា និង​ជំនឿ។ សេចក្ដី​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ឯ​ទៀត​ដែរ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​នោះ​ក្នុង​ពេល​ឆាប់​មិន​ខាន ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កាល​ណា​កូន​មនុស្ស​យាង​មក តើ​ព្រះ‌អង្គ​នឹង​ឃើញ​មាន​ជំនឿ​លើ​ផែនដី​ឬ​ទេ?»


ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។


ប៉ុន្តែ ពួក​សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រី​ៗ​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ពួក​អ្នកមុខ​អ្នក​ការ​នៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ញុះ​ញង់​ឲ្យ​បៀត​បៀន​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ស្រុក​របស់​គេ។


ប៉ុន្តែ ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃឲ្យ​គេ​ទាស់​នឹងពួក​បង‌ប្អូន។


ប៉ុន្ដែ ពួក​សាសន៍​យូដា​មាន​ចិត្ត​ច្រណែន ហើយ​នាំ​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​គ្នា​មួយ​ក្រុម ឲ្យ​បង្កើត​ចលាចលក្នុង​ទី​ក្រុង គេ​សម្រុក​ចូល​ផ្ទះលោក​យ៉ាសុន រក​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស យក​មក​ឲ្យ​ប្រជាជន​កាត់​ទោស។


ដ្បិត​ទូល​បង្គំ​យល់​ថា ការ​ដែល​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់ពី​រឿង​ដែល​គេ​ចោទ​ប្រកាន់​គាត់ នោះមិន​សម​ហេតុ​ផល​ឡើយ»។


អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។


ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទេ ដ្បិត​លោក​អេសាយ​ថ្លែង​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​និយាយ» ។


ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​អ្នក​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម បាន​ទទួល​ការ​បម្រើ​របស់​ខ្ញុំ


ប្រសិន‌បើ​ខ្ញុំ​បាន​ត​យុ​ទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេ‌សូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ «ចូរ​យើង​ស៊ី​ផឹក​ទៅ ដ្បិត​ថ្ងៃ​ស្អែ​ក​យើង​ស្លាប់ »


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។


ព្រោះ​យើង​ចង់​មក​ជួប​អ្នក​រាល់​គ្នា គឺ​ខ្ញុំ ប៉ុល​ចង់​មក​ម្តង​ហើយ​ម្តង​ទៀត តែ​អារក្ស​សាតាំង​បាន​រាំង​រា​យើង។


ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម