ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។
២ កូរិនថូស 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើការបម្រើសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរនៅលើបន្ទះថ្ម មានសិរីល្អជាខ្លាំង រហូតដល់ប្រជាជនអ៊ីស្រាអែល មិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីល្អនៅលើមុខរបស់លោក ហើយជាសិរីល្អដែលសាបសូន្យទៅ យ៉ាងហ្នឹងទៅហើយ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើការងារបម្រើខាងសេចក្ដីស្លាប់ ដែលត្រូវបានឆ្លាក់ជាអក្សរលើបន្ទះថ្ម បានប្រកបដោយសិរីរុងរឿង រហូតដល់កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខម៉ូសេបាន ដោយសារតែរស្មីរុងរឿងពីមុខរបស់លោកដែលរមែងតែងតែសាបសូន្យយ៉ាងដូច្នោះទៅហើយ Khmer Christian Bible បើអក្សរចារឹកលើថ្ម ដែលជាមុខងារបម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើក្រឹត្យវិន័យដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្ម បានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ អាល់គីតាប ហ៊ូកុំដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រអែលមិនអាចសម្លឹងមើលមុខម៉ូសាបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខគាត់ ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើហ៊ូកុំដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ |
ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។
ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានវិន័យដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាដ៏ល្អ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមកឯយើងនៅលើភ្នំ ហើយរង់ចាំនៅទីនោះសិន យើងនឹងប្រគល់ក្រឹត្យវិន័យ និងបទបញ្ជាទាំងប៉ុន្មានដែលយើងបានចារឹកទុកលើបន្ទះថ្មឲ្យអ្នក សម្រាប់យកទៅបង្រៀនប្រជាជន»។
កាលព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណាយចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានថ្មនៃសេចក្ដីសញ្ញាពីរបន្ទះដល់លោក គឺជាបន្ទះថ្មដែលព្រះបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់។
កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន នោះយើងនឹងចារឹកអស់ទាំងពាក្យ ដូចបានចារឹកនៅលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែកចោលនោះ។
អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាទាំងប៉ុន្មាន សម្លឹងមើលមុខលោកស្ទេផានគ្រប់គ្នា ហើយគេឃើញមុខរបស់លោក ដូចជាមុខទេវតា។
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។
ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានសេចក្តីក្រោធ តែទីណាដែលគ្មានក្រឹត្យវិន័យ ទីនោះក៏គ្មានសេចក្តីល្មើសដែរ។
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។
ឯខ្ញុំក៏ស្លាប់ ហើយខ្ញុំឃើញថា បញ្ញត្តិដែលសន្យាឲ្យមានជីវិត នោះបង្ហាញថាខ្ញុំមានទោសត្រូវស្លាប់វិញ។
ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីប៉ងប្រាថ្នារបស់បាប ដែលជំរុញដោយក្រឹត្យវិន័យ បានធ្វើសកម្មភាពនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែឲ្យសេចក្តីស្លាប់។
ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងបានរៀបចំ មិនមែនសរសេរដោយទឹកខ្មៅ តែដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងដួងចិត្តខាងសាច់ឈាមវិញ
ដែលទ្រង់បានប្រោសឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី មិនមែនសរសេរដោយអក្សរ គឺដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរនាំឲ្យស្លាប់ តែព្រះវិញ្ញាណ ប្រទានឲ្យមានជីវិត។
រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។
ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនទេ! ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។
ព្រះអង្គប្រកាសប្រាប់អ្នករាល់គ្នាពីសេចក្ដីសញ្ញារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យវិន័យទាំងដប់ប្រការ ។ ព្រះអង្គបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។
ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិត្រឹមត្រូវ ដូចជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ?
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។
ដូច្នេះ ខ្ញុំក៏វិលចុះពីភ្នំមកវិញ ក្នុងកាលដែលភ្នំមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ឯបន្ទះថ្មទាំងពីរនៃសេចក្ដីសញ្ញា នៅជាប់នឹងដៃខ្ញុំទាំងសងខាង។
អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ
អ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះយ៉ាងណា ព្រះយេស៊ូវក៏គួរនឹងទទួលសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។